សង្វៀនបញ្ជល់មាន់ និងអាប៉ោងខុសច្បាប់នៅកណ្តោលជ្រំ សមត្ថកិច្ចមិនទាន់ហ៊ានបង្រ្កាបសង្ស័យអ្នកធំក្នុងខេត្តត្បូងឃ្មុំជាអ្នកកាង (មានវីដេអូ)

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ឈ្មោះ ប្រុសកំបុតនៅស្បែកគឺ និង ឈ្មោះប្រុសនៅផ្សារខ្នា កំពុងតែមានមោទនភាពក្នុងការបើកវង់ល្បែងជល់មាន់និងអាប៉ោងខុសច្បាប់យ៉ាងអាណាធិប្បតេយ្យ នៅក្នុងភូមិស្រវាន់និគម ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ប្រភពបានឲ្យដឹងថា ម្ចាស់សៃវៀនខាងលើកំពុងអួតក្អេងក្អាងថា គេមានមេជាអ្នកធំនៅពីក្រោយខ្នងទើបគេបើក,មិនខ្លាចអ្នកណាបង្រ្កាបឡេីយ សូម្បីសម្មត្ថកិច្ច នគរបាល របស់លោកស្នងការ បែន រត្ន័ រឺក៏សម្មត្ថកិច្ចរាជអាវុធហត្ថរបស់ មេបញ្ជាការ វ៉ា សារិទ្ធ នោះក៏ដោយ ។

ទាក់ទងនិងការបើកលេងល្បែងខុសច្បាប់ក្នុងមូលដ្ឋានយ៉ាងអាធិប្បតេយ្យខាងលើ លោកឧត្តមសេនីយទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា លោកនិងបញ្ជារទៅលោកនាយការិយាល័យព្រហ្មទណ្ឌស្រាល ចុះសហការជាមួយអធិការស្រុក ទៅមើលភ្លាម ។

ចំណែកសមាជិក​គ្រួសារ​រស់នៅ​ក្នុង​ភូមិសាស្ត្រ​ខាងលើដែល​ងាយ​នឹងរងគ្រោះពីបនល្បែង​ខាងលើ​ ក៏បានសូមសំណូមពរទៅលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និង​លោកស្នងការ លោក​មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេត្តាជួយពិនិត្យមើល​និងមានវិធានការបង្រ្កាបផង ជៀសវាង​ដើរ​ផ្ទុយគោលនយោ​បាយ​រាជរដ្ឋាភិបាល​ អំពី​ភូមិឃុំមានសុវត្ថិភាព គ្មានល្បែងសុីសង គ្មានចោរ​លួចចោរប្លន់ ប្រជាពលរដ្ឋរស់ដោយ​សុខ​សាន្ត ដែលជា​ក្តី​បំណង​តែមួយ​គត់របស់្របជាពលរដ្ឋ​៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print