ការវាយប្រហារបង្ហូរឈាមនៅក្នុង ទីក្រុងបារីសធ្វើឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពិភពលោកទាំងមូលក្រោយពីកើតហេតុការណ៍ទាំងនោះយុទ្ធសាស្ដ្រវាយប្រហារ ប្រឆាំងភេរវកម្មរបស់រុស្ស៊ីនៅស៊ីរីមាន ការផ្លាស់ប្ដូរ ។
ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន
ក្រោយការវាយប្រហារភេរវកម្មមន្ដ្រី ការបរទេសរុស្ស៊ី និងអាមេរិកបានចូលរួម ក្នុងកិច្ចពិភាក្សាស្វែងរកដំណោះស្រាយ និងវាយប្រហារទៅលើក្រុមភេរវកម្មនៅ ក្នុងប្រទេសស៊ីរីប្រកបដោយប្រសិទ្ធភាពបំផុត ។
អ្នកឯកទេសវិភាគរបស់រុស្ស៊ីបាន បញ្ជាក់ថា តាំងពីមុនមកវិវាទរវាងរុស្ស៊ី នឹងលោកខាងលិចមិនអាចរកសំឡេង រួមគ្នាបានឡើយ គឺដោយសារតែលោក អាល់អាសាដហើយតួនាទីរបស់លោក នៅក្នុងសង្គ្រាមស៊ីរី ទើបធ្វើឱ្យសង្គ្រាម នេះគ្មានទីបញ្ចប់ ។ នៅពេលនេះរុស្ស៊ីដូច ជាមិនចង់រក្សាប្រធានាធិបតីស៊ីរីទៀតឡើយ ទាំងនោះហើយអាចធ្វើឱ្យមានបក្ខពួកច្រើននៅក្នុងទឹកដីស៊ីរីមិនអាចរកទីបញ្ចប់ឃើញ ។
តាំងពីវិបត្ដិស៊ីរីបានផ្ទុះក្នុងខែមីនា ឆ្នាំ ២០១១មក នេះជាលើកទី១ហើយដែល កិច្ចប្រជុំបានចូលរួមដោយគ្រប់ភាគីពាក់ ព័ន្ធទាំងអស់ ពោលគឺមានមន្ដ្រីការទូត មកពីបស្ចិមលោក និងមកពីតំបន់មជ្ឈិម បូព៌ា ហើយវត្ដមានដែលគ្រប់គ្នាបាន ចាប់អារម្មណ៍ខ្លាំងនោះគឺលោកប្រមុខការ ទូតអ៊ីរ៉ង់ ម៉ូហាម៉ាដ យ៉ាវ៉ាហ្សារីហ្វ ។ តែ មុននឹងផ្ដើមកិច្ចប្រជុំរួមគេសង្កេតឃើញ មានកិច្ចប្រជុំជាលក្ខណៈទ្វេភាគីត្រូវបានរៀបចំឡើង ពិសេសរវាងប្រមុខការទូត អាមេរិក ចន ឃើរី នឹងសមភាគីអ៊ីរ៉ង់ លោក ម៉ូហាម៉ាដ យ៉ាវ៉ា ហ្សារីហ្វ ។ លោក ឃើរី បានថ្លែងថា ចាប់ពីពេលនេះតទៅ អ៊ីរ៉ង់ត្រូវតែទទួលបានកន្លែងមួយនៅក្នុងកិច្ចចរចាដើម្បីស្វែងរកដំណោះស្រាយឱ្យវិបត្ដិស៊ីរី ។
គួរជម្រាបជូនថា កន្លងមកសហគមន៍ អន្ដរជាតិធ្លាប់បានរៀបចំសន្និសីទចំនួន២ដងក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ស្ដីពីវិបត្ដិស៊ីរី តែអ៊ីរ៉ង់មិនត្រូវបានគេ ហៅឱ្យចូលរួមទេ ។ អ៊ីតចឹងហើយបានជា គ្រប់គ្នាបានចាត់ទុកវត្ដមានអ៊ីរ៉ង់ពេល នេះថា ជាការបោះជំហានផ្លូវទូតយ៉ាង សំខាន់នៅក្នុងវិបត្ដិស៊ីរី ព្រោះអ៊ីរ៉ង់ជា សម្ពន្ធមិត្ដចាក់ទឹកមិនលិចរបស់លោក ប្រធានាធិបតីស៊ីរីបាសា អាល់អាសាដ ។ លោកប្រមុខការទូតរុស្ស៊ីបានបញ្ជេញ ប្រតិកម្មដោយសារថា នៅទីបំផុតគេអាច ប្រមូលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យ ចូលអង្គុយនៅជុំវិញតុតែមួយ ។ ចំណាប់ អារម្មណ៍ដូចគ្នានេះក៏មានពីប្រមុខការ ទូតបារាំងនិងអាល្លឺម៉ង់ផងដែរ ។ គោល ដៅនៃកិច្ចប្រជុំគឺដើម្បីជជែកពីលទ្ធភាពក្នុងការបង្កើតរដ្ឋាភិបាលអន្ដរកាលនៅស៊ីរីមួយដោយមានការចូលរួមពីគ្រប់ ភាគីជម្លោះផ្ទៃក្នុងទាំងអស់ ។ តែអ្វីដែល កិច្ចប្រជុំត្រូវនិយាយចុះសម្រុងជាមុន នោះគឺជោគវាសនារបស់លោកប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ ។ អ្នកខ្លះ យល់ថា គេត្រូវតែដកលោក អាសាដ ចេញពីឆាកនយោបាយស៊ីរី តែអ្នកខ្លះ ទៀតយល់ថា ដំណោះស្រាយស៊ីរីតាមផ្លូវ ណាក៏ដោយគឺត្រូវតែមាន វត្ដមានលោក អាសាដ ដោយមិនអាច ខ្វះបាន ។
តាមសារព័ត៌មាន New York Post បានផ្សាយថា ជាច្រើនឆ្នាំកន្លងមករុស្ស៊ី បានជួយជាច្រើនដល់រដ្ឋាភិបាលរបស់ ប្រធានាធិបតី អាល់អាសាដ រក្សាតំណែង ប្រធានាធិបតីបានគង់វង្ស ប៉ុន្ដែឥទ្ធិពល របស់លោកបានថយចុះបន្ដិចម្ដងៗ ។ តាមសារព័ត៌មានខាងលើបានបញ្ជាក់ថា ពេលថ្មីៗនេះរុស្ស៊ីមានសកម្មភាពចង់គ្រប់ គ្រងស៊ីរីវិញម្ដងដោយទុកឱ្យលោក អាល់ អាសាដ នៅរក្សាតំណែងដដែលដូចតំបន់ ស្វយ័តគ្រីមៀនោះដែរ ។
សារព័ត៌មានខាងលើបញ្ជាក់ថា លោក ពូទីន ធ្លាប់បានអនុវត្ដគម្រោងពង្រីក ទឹកដីបន្ថែមដោយយកប្រទេសនៅជិតខាង ដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួន ។ យុទ្ធ សាស្ដ្ររបស់រុស្ស៊ីក្នុងការពង្រីកឥទ្ធិពល នោះគឺពឹងផ្អែកទៅលើពលរដ្ឋនៅក្នុងតំបន់ នោះ ដែលត្រូវការរុស្ស៊ីជួយជាចាំបាច់ ទាំងការជួយដោយប្រយោល ឬផ្ទាល់ ។
សារព័ត៌មានអាមេរិកក៏បានលើក ឡើងពីការជាក់ស្ដែងក្នុងគោលនយោបាយ របស់លោក ពូទីន ចំពោះប្រទេសហ្ស៊ក ហ្ស៊ីកាលពីឆ្នាំ២០០៨ ដោយពេលនោះ រុស្ស៊ីបានបញ្ជូនកម្លាំងទាហាន និងរថ ក្រោះជាច្រើនទៅការពារពលរដ្ឋនៅ តំបន់ Ossetia និយាយភាសាអារ៉ាប់និង ក្រុមជនជាតិ Abkhazia និយាយភាសា ទួរគីឱ្យរួចផុតពីការគំរាមកំហែងពីរដ្ឋា ភិបាលហ្ស៊កហ្ស៊ី ។ ហេតុការណ៍ខាងលើ មិនសូវមានប្រតិកម្មពីអាមេរិក និង អឺរ៉ុបទេ ដែលយូរទៅត្រូវបានគេបំភ្លេច ចោល ។
ប៉ុន្ដែក្រុមអ្នកប្រឆាំងអាមេរិកបាន បញ្ជាក់ថា ដោយសារតែទីនោះមិនបាន ផ្ដល់ផលប្រយោជន៍ដល់អាមេរិក ទើប អាមេរិក និងសម្ពន្ធមិត្ដមិនយកចិត្ដទុក ដាក់ជួយដល់រដ្ឋាភិបាលហ្ស៊កហ្ស៊ី ។
ចំណែកអ៊ុយក្រែនវិញ នៅពេលដែល ក្រុមគាំទ្រលោកខាងលិចមានបំណងចង់ចូលជាមួយសហភាពអឺរ៉ុប និងអង្គការ ណាតូ ហើយផ្ដួលរំលំរដ្ឋាភិបាលស្និទ្ធរុស្ស៊ី ធ្វើឱ្យតំបន់គ្រីមៀត្រូវពលរដ្ឋបោះឆ្នោត ចូលជាមួយរុស្ស៊ី ។
ចំពោះស៊ីរីវិញ អតីតសហភាពសូវៀត បានចងសម្ពន្ធមិត្ដយោធាជាមួយស៊ីរីតាំង ពីឆ្នាំ១៩៧១មកម្ល៉េះ ពេលដែលអតីត ប្រធានាធិបតី Hafez Al Assad ឪពុក របស់លោក បាសា អាល់អាសាដ បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិរួមជាមួយទីក្រុងមូស្គូ ។ កិច្ចព្រម ព្រៀងនោះអនុញ្ញាតឱ្យសូវៀតមានសិទ្ធិចូលចតនៅកំពង់ផែប្រទេសស៊ីរីសម្រាប់ នាវាចម្បាំងគ្រប់ប្រភេទ ។ ប៉ុន្ដែលោក ឪពុក អាល់អាសាដ មិនអនុញ្ញាតឱ្យនា វាចម្បាំងរុស្ស៊ីចតនៅយូរនោះឡើយ ។
កាលពីឆ្នាំ២០១៤ ប្រធានាធិបតី ពូទីនបានស្នើដល់ប្រធានាធិបតីអាសាដអនុញ្ញាតឱ្យសាងសង់ទីតាំងយោធាទាំងកម្លាំងជើងទឹកជើងគោកនិងជើងអាកាស នៅឆ្នេរសមុទ្រស៊ីរីដើម្បីពង្រឹងកម្លាំង សម្រាប់ជួយដល់រដ្ឋាភិបាលទីក្រុងដាម៉ា កាស ។ ប៉ុន្ដែលោក អាល់អាសាដ មិន យល់%