ភ្នំពេញ៖ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅអគារ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាបញ្ចសីលាកម្ពុជារៀបចំ ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការ សិក្សាដល់សិក្ខាកាម២៥នាក់ដែល បានឆ្លងកាតវគ្គបណ្ដុះបណ្ដាលស្ដីពីគ្រូ បង្ហាត់អាជ្ញាកណ្ដាលនិងរដ្ឋបាលរយៈពេល ៣ថ្ងៃក្រោមជំនួយឧបត្ថម្ភរបស់សហព័ន្ធកីឡាបញ្ចសីលាអាស៊ីក្នុងន័យពង្រឹង សមត្ថភាពមន្ដ្រីរបស់ខ្លួន ។
...
លោក អ៊ុក ហៃសិលា ប្រធានសហ ព័ន្ធកីឡាបញ្ចសីលាកម្ពុជាមាន ប្រសាសន៍ថា បន្ទាប់ពីសិក្ខាកាមទាំង ២៥នាក់បានឆ្លងកាត់ការសិក្សាផ្នែក ទ្រឹស្ដីនិងការអនុវត្ដជាក់ស្ដែង ដោយ មានគ្រូឧទ្ទេសមកពីសហព័ន្ធកីឡាបញ្ចសីលាអាស៊ី