បុរសវ័យ៦០ឆ្នាំម្នាក់ជាអ្នកលក់ដំឡូង ចៀនចេកចៀនទទួលបានការពេញនិយមយ៉ាងខ្លាំងពីអតិថិជនមកទិញពិសានិង បានមើលឃើញពីទិដ្ឋភាពដ៏អស្ចារ្យរបស់ លោកដែលប្រើប្រាស់ដៃទទេលូកចូលក្នុង ខ្ទះខ្លាញកំពុងពុះប្រែដំឡូងចៀននិងចាប់យកឡើងដូចជាលូកចូលក្នុងទឹកត្រជាក់ ធ្វើឱ្យមនុស្សជាច្រើនបើកភ្នេកធំៗមើល ។
សារព័ត៌មាន Daily mail បានផ្សាយ ថា លោក Ram Babu អាយុ៦០ឆ្នាំ រស់នៅទីក្រុង Allahabad ប្រទេស ឥណ្ឌា។ លោកបានអូសទាញអតិថជន រាប់រយអ្នកក្នុងមួយថ្ងៃមកពិសារអាហារPakora ដែលជាអាហាពេញនិយមនៅ ប្រទេសឥណ្ឌា ។ ការទាក់ទាញរបស់ លោកគឺដោយសារតែលោកប្រើដៃទទេជំនួសវែកសម្រាប់ប្រែដំឡូង និងចេក ចៀននៅក្នុងខ្ទះខ្លាញ់កំពុងពុះដែលមាន កម្ដៅជាង២០០អង្សាសេ ។
លោក Ram Babu បានប្រកបរបរ ខាងលើអស់រយៈពេលជាង៤០ឆ្នាំទៅហើយ តាំងពីលោកមានអាយុ២០ឆ្នាំរហូតមកទល់ពេលនេះលោកប្រកបតែរបរចៀន ដំឡូងនិងចេកលក់។
លោកក៏ដូចជាអ្នកលក់ដទៃទៀតដែរ ដោយមិននឹកស្មានថាការលក់របស់លោក មានអតិថជនគាំទ្រច្រើនបែបនេះសោះ។ លោក Ram Babu ឱ្យដឹងថា ថ្ងៃ ចៃដន្យមួយលោកបានលូកដៃចូលក្នុងខ្ទះខ្លាញ់ដែលកំពុងពុះមិនដឹងខ្លួន ប៉ុន្ដែពេល នោះដៃរបស់លោកមិនរលាកឡើយ ហើយក៏មិនមានអារម្មណ៍ថាក្ដៅដែរ ។ ក្រោយមកលោកក៏យកដៃលូកចូលក្នុង ខ្លាញ់សម្រាប់ប្រែដំឡូងនិងចេកតែម្ដង ដោយមានភាពងាយស្រួលជាងប្រើប្រាស់ វត្ថុផ្សេងសម្រាប់ប្រែ។
លោក Ram Babu បន្ដឱ្យដឹងទៀតថា ចាប់តាំងពីថ្ងៃដែលលោកប្រើប្រាស់ដៃ ទទេប្រែនិងស្រង់ដំឡូងចៀនចេញពីខ្ទះខ្លាញ់ មកលោកមិនមានអារម្មណ៍ក្ដៅឡើយ ប៉ុន្ដែអតិថិជនដែលបានដើរកាត់មើល ឃើញក៏ចូលមកមើលហើយជួយទិញ ដំឡូងចៀនរបស់គាត់ ។ អ្នកមកទិញ បានសួរលោកថាហេតុអ្វីបានជាលោក អាចធ្វើបានយ៉ាងអស្ចារ្យបែបនេះ? លោក បានត្រឹមតែសើចហើយតបវិញថាទាំង នោះជាទេវតាប្រទានឱ្យខ្ញុំ។
សមត្ថភាពដ៏អស្ចារ្យនោះបានធ្វើឱ្យ គ្រូពេទ្យជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមិនអាចបកស្រាយតាមវិទ្យាសាស្ដ្របាន។ គ្រូពេទ្យជាច្រើននាក់បាន អញ្ចើញលោកឱ្យចូលរួមនៅក្នុងកម្មវិធី ស្រាវជ្រាវស្វែងរកមូលហេតុទីបំផុតរកមិនឃើញអ្វីសោះឡើយហើយលោកខ្លួនឯងក៏មិនអាចបកស្រាយបានដែរ ៕
ប្រែសម្រួល៖ ម៉ែវ សាធី