ខេត្ដឧត្ដរមានជ័យ៖ រថយន្ដម៉ាក អ៊ីស៊ុយហ្ស៊ុយចង្កូតស្ដាំ ពណ៌ត្រេអ៊ី ពាក់ ស្លាកលេខខេមរភូមិន្ទ០៥៩៦ បានធ្វើ សកម្មភាពដឹកជញ្ជូនឈើប្រណីតយ៉ាងសកម្មនៅតាមខ្សែបន្ទាត់ព្រំដែនស្រុក ជាំក្សាន្ដ ខេត្ដព្រះវិហារ និងស្រុកត្រញំង ប្រាសាទខេត្ដឧត្ដរមានជ័យ ដោយគ្មាន សមត្ថកិច្ចនិងមន្ដ្រីជំនាញណាម្នាក់ហ៊ានបង្ក្រាប ។
រថយន្ដខាងលើត្រូវបានគេស្គាល់ម្ចាស់ឈ្មោះ ឈឹម សុខា ជាមន្ដ្រីយោធាមាន តួនាទីជានាយរងការិយាល័យទី២នៃកង ពលតូចលេខ៨ ។
បើតាមប្រភពពីមន្ដ្រីយោធា នៅ ក្នុងអង្គភាពខាងលើបានឱ្យដឹងថា មាន រោងសិប្បកម្មអត់ច្បាប់ជាច្រើនកន្លែង នៅក្នុងទឹកដីវរៈ២៨៣នៃអង្គភាពកងពល តូចលេខ៨ដែលបានប្រើប្រាស់កម្លាំង ពលកម្មសុទ្ធសឹងតែជាជនជាតិវៀតណាមរស់នៅដោយខុសច្បាប់ដែលឈ្មួញខាង លើបានប្រមូលទិញនិងដឹកជញ្ជូនឈើ ប្រណីតចំនួន២ស្រុក ដើម្បីប្រកប អាជីវកម្មផ្ដាច់មុខដាក់ឱ្យរោងសិប្បកម្មទាំងនោះកែច្នៃនិងដឹកជញ្ជូនបន្ដទៅលក់ នៅក្រៅស្រុក និងក្រៅប្រទេស ។
ជាក់ស្ដែងនៅថ្ងៃទី១៧ និង១៨ ខែ វិច្ឆិកា ឆ្នាំ២០១៥ គេឃើញរថយន្ដ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ ខាងលើមានផ្ទុកឈើប្រណីតប្រភេទធ្នង់ ពេញព្រៀបដឹកចេញពីខ្សែបន្ទាត់ព្រំដែនចូលមកក្នុងទឹកដីវរៈ២៨៣ ហើយនៅ ពេលអ្នកសារព័ត៌មានថតយករូបភាព ត្រូវមេឈ្មួញដែលជាមន្ដ្រីយោធានេះ ទូរស័ព្ទគំរាមចាប់វាយខ្នោះដាក់គុក ដោយ ឈ្មួញនេះអះអាងថា សមត្ថកិច្ចគ្រប់ ស្ថាប័នទាំង២ស្រុកខាងលើគ្មានអ្នកណាហ៊ានប៉ះពាល់នោះទេ ព្រោះតែអំណាច ស័ក្កិ៤របស់គេ ។
លោកឧត្ដមសេនីយ៍ទោ លី ស៊ុន មេ បញ្ជាការកងពលតូចលេខ៨សុំមិនធ្វើ អត្ថាធិប្បាយទេព្រោះមិនចង់ឱ្យមានរឿងវែងឆ្ងាយ ៕
ដោយ៖ ប៉ែន នួន