សម្តេចតេជោ​ ៖​ រាជរដ្ឋាភិបាល​ថ្មី​ នឹង​បង្កើត​ឡើង​ ក្រោយ​ គ.ជ.ប​ ប្រកាស​លទ្ធផល​ផ្លូវ​ការ​

ចែករំលែក៖

ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ មិនយូរទេ រាជរដ្ឋាភិបាលថ្មីអាចនឹងត្រូវបង្កើតឡើង ក្រោយពីការប្រកាសលទ្ធផលផ្លូវការពី (គ.ជ.ប) នៅពាក់កណ្តាលខែសីហា នេះ ប្រសិនបើគ្មានបញ្ហាអ្វីទេនោះ។

ហ្វេសប៊ុក​ផេក​សម្តេច​តេជោ​ នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ ខែ​សីហា​ នេះ​ សរសេរ​ថា​ សុខសប្បាយជាទេ បងប្អូនជនរួមជាតិទូទាំងប្រទេស?។

អរគុណខ្លាំងណាស់ ដែលបងប្អូនបានផ្តល់នូវក្តីស្រឡាញ់ និងទំនុកចិត្តមកលើខ្ញុំ តាមរយៈការបោះឆ្នោតដែលមានសម្លេងគាំទ្រដ៏ច្រើនលើសលុបបំផុតន្លងមកនេះ។ មិនយូរទេ រាជរដ្ឋាភិបាលថ្មីអាចនឹងត្រូវបង្កើតឡើង ក្រោយពីការប្រកាសលទ្ឋផលផ្លូវការពី (គ.ជ.ប) នៅពាក់កណ្តាលខែសីហា នេះ ប្រសិនបើគ្មានបញ្ហាអ្វីទេនោះ។

រាជរដ្ឋាភិបាលថ្មីអាណត្តិទី៦ ដែលមានខ្ញុំជាអ្នកដឹកនាំ គឺនឹងខិតខំប្រឹងប្រែងទ្វេដងអោយសមទៅនឹងទឹកចិត្តស្រឡាញ់គាំទ្ររបស់បងប្អូន និងកូនក្មួយ ដើម្បីកម្ពុជាយើងរីកចម្រើនទៅមុខទាំងអស់គ្នា។

...

សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print