អាវុធហត្ថឃាត់ខ្លួនជនសង្ស័យ០៥នាក់និងដកហូតថ្នាំញៀនចំនួន១៩កញ្ចប់

ចែករំលែក៖

ខេត្តសៀមរាប៖ កំលាំងកងរាជអាវុធហត្ថខេត្តសៀមរាបបានចុះបង្ក្រាបករណីរក្សាទុក និង ដឹកជញ្ជូន ជួញដូរនូវសារធាតុញៀនខុសច្បាប់កាលពីវេលាម៉ោង១៤ និង ៣០នាទីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិ តាភុល សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ព្រមទាំងវត្ថុតាងថ្នាំញៀនមួយចំនួន។

ជនសង្ស័យ ១.ឈ្នោះ សាមុត សាយយ៉ាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ២.ឈ្មោះ តេង គឹមស៊ាង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិតាភុក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ៣.ឈ្មោះ មាស សារត្ន័ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាងពិដាន ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ៤.ឈ្មោះ ផាត់ ផានិត ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាងរថយន្ត ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ៥.ឈ្មោះ សុខ ចាន់នី ភេទស្រី អាយុ ១៩ឆ្នា មុខរបរអ៊ុតសក់ ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
វត្ថុតាងចាប់យករួមមាន៖ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន១៨កញ្ចប់ ទំងន់៤១,៦៦ក្រាម -ថ្នាំញៀនក្រវី(K)០១កញ្ចប់ ទំងន់ ២,២៤ក្រាមទូរស័ព្ទចំនួន ០៥គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print