លី ឧត្តម ភ្ញាក់ផ្អើលពេលអ្នកគាំទ្រធ្វើរឿងមួយចំនួនដើម្បីលោក

ចែករំលែក៖

ភ្នំពេញ​ ៖ តារាសម្តែងប្រុស លី ឧត្តម បានបង្ហាញភាពភ្ញាក់ផ្អើលមិននឹកស្មានដល់ក្រោយពីអ្នកគាំទ្រជាច្រើនបានបង្ហាអារម្មណ៍ស្រលាញ់ចូលចិត្តរហូតធ្វើរឿងដែលលោកភ្ញាក់ផ្អើលមួយចំនួន ទាំងការយករូបថតលោកធ្វើវីដេអូ ការដាក់រូបលោកលើទូរទស័ព្ទដៃ និងលើគណនីយហ្វេសប៊ុកជាដើម។

តារាកូនកាត់ខ្មែរឥណ្ឌា លោក លី ឧត្តម ធ្លាប់បានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រលោកពេញចិត្តនឹងការសម្តែង ពិសេសរូបថតបែបសិល្បៈជាច្រើនបន្តបន្ទាប់ ដែលរូបទាំងនោះមានការរៀបចំថតប្លែកពីការនិយមរបស់សិល្បករដទៃ។ រូបថតបែបទាក់ទាញអារម្មណ៍នេះបានធ្វើឲ្យអ្នកគាំទ្រលោកបានរៀបចំបង្កើតជាវីដេអូយ៉ាងទាក់ទាញ ជាមួយនឹងការរចនាបន្ថែមដើម្បីដាក់នៅលើអេក្រង់ទូរស័ព្ទដៃ និងនៅលើគណនីយហ្វេសប៊ុកផ្លូវការរបស់ពួកគេជាដើម។

តារារូបនេះបញ្ជាក់ថា លោកពិតជារំភើបខ្លាំងនៅពេលដែលទទួលសារជាច្រើនពីអ្នកគាំទ្រ។ លោកថាពួកគាត់ភាគច្រើនចង់ជួបមុខ ថតរូបនិងចង់ឲ្យលោកបញ្ចេញស្នាដៃសិល្បៈនៃការសម្តែង និងថតរូបថ្មីៗបន្តទៀត។ លោកបញ្ជាក់ថាទោះមិនមានចំនួនសារមិនច្រើនលើសលប់ប៉ុន្តែលោកពិតជារំភើបដែលទទួលបានសារបែបនជាញឹកញាប់ ហើយលោកសុំទោសសម្រាប់ការមិនមានពេលច្រើនសម្រាប់ការតបសារបានភ្លាមៗ។ លោកថានេះជាសាដែលបង្ហាញក្តីស្រលាញ់អស់ពីចិត្តរបស់អ្នកគាំទ្រដែលលោកអរគុណជាខ្លាំងមិនដឹងថាត្រូវនិយាយយ៉ាងណាឲ្យអស់ពីចិត្ត ។

លោកបញ្ជាក់ដែរថានឹងបញ្ចេញស្នាដៃសម្តែង និងរូបថតបែបសិល្បៈថ្មីៗបន្តទៀតដើម្បីបំពេញចិត្តពួកគេ ហើយក៏រំពឹងថានឹងមានឱកាសល្អណាមួយជួបជុំអ្នកគាំទ្រដោយផ្ទាល់ផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print