មេចក៏ធ្វើបែបនេះក្មួយ….?…ក្មេងស្រីពីរនាក់ ចិត្តខ្លាំងមែន គ្រាន់តែម្តាយស្តីឲ្យបន្តិចបន្តួច ហ៊ានជិះកង់ពីខេត្តកំពង់ចាមមកដល់ភ្នំពេញទាំងយប់

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងស្រីពីរនាក់បងប្អូនគ្រាន់តែម្តាយវៃនិងស្តីបន្ទោសបន្តិចបន្តួចហ៊ាន ជិះកង់ពីស្រុកស្រីសន្ធរ ខេត្ត កំពង់ចាម មកដល់ភ្នំពេញទាំងមិនដឹងគោលដៅពិតប្រាកដ ទៅណាមកណានោះទេ ។ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៩នឹង៣០នាទីយប់ ថ្ងៃអង្គារ ១១រោច ខែទុតិយា សាឍ ឆ្នាំច សំរឹទ្ធិសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ទូលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ 

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញក្មេងស្រីទាំងពីរបានអោយដឹងថាមុនដំបូងគេឃើញក្មេងស្រីទាំងពីរ នាក់កំពុងជ្រកភ្លៀងនៅកន្លែងអង្គុយចាំរថយន្តក្រុងមួយកន្លែងនៅខាងមុខផ្ទះរបស់គាត់តាំងពីម៉ោងប្រហែល១ថ្ងៃត្រង់ លុះមកដល់វេលាម៉ោងប្រហែល៦ល្ងាចក៏សង្ស័យក៏បានទៅសួរនាំហើយហៅអោយញាំបាយរួចក៏បានទំនាក់ទំនងទៅខាងសមត្ថកិច្ចមូលដ្ឋានមកយកក្មេងស្រីទាំងពីរទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទូលសង្កែទី២ដើម្បីសួរនាំ។ 

ក្មេងស្រីបងឈ្មោះ សេង ចាន់ស្រីនីត អាយុ១៣ឆ្នាំ 

ក្មេងស្រីប្អូនឈ្មោះ សេង ចាន់មារតី អាយុ៩ឆ្នាំ ។

និងមានម្តាយឈ្មោះ ឈុន សុីនឿន អាយុ៤២ឆ្នាំ មុខរបរ អ្នកលក់ដូរនៅផ្សារ ។ ឪពុកឈ្មោះ កែវ សេង អាយុ៥៤ឆ្នាំ មុខរបរ មន្រ្តីរាជការ ទីលំនៅបច្ចុប្បន្ន អ្នកទាំងអស់គ្នារស់នៅក្នុងភូមិ ត្រពាំងពោធិ៍ ឃុំ មានជ័យ ស្រុក ស្រី សន្ធរ ខេត្ត កំពុងចាម។ 

មុនដំបូងក្មេងស្រីបងបានព្យាយាមលាក់បាំងសមត្ថកិច្ចដោយកុហក់ថាត្រូវឪពុកបង្កើតរបស់ខ្លួនយកមកផ្លុងចោល

ក្រោមការសួរនាំរបស់លោកមេប៉ុស្តិ៍ក្មេងស្រីបងបានប្រាប់ត្រង់តាមដំណើររឿងព្រោះតែខឹងនិងម្តាយវៃហើយស្តី បន្ទោសទើបបួលប្អូនស្រីជិះកង់ចេញពីផ្ទះនៅ ភូមិឃុំខាងលើ ខេត្តកំពង់ចាមរហូតមកដល់ភ្នំពេញ។ 

ក្រោយសួរនាំរួចសមត្ថកិច្ចបានណែនាំហើយទំនាក់ទំនងទៅបងប្រុសដែលរស់នៅភ្នំពេញអោយមកយកទៅផ្ទះវិញ៕ 

...

ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print