នគរបាលស្រុកមេមត់ឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីជួញដូរនិងរក្សាទុកថ្នាំញៀន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយចោទប្រកាន់ជួញដូរ និងរក្សាទុកសារធាតុញៀន ខុសច្បាប់ ។ ការឃាត់ខ្លួនធ្វើនៅក្នុងភូមិដាជើង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ។ ដកហូតម្សៅក្រាមពណ៌ស៥កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហ៊ន រចនា ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ មានលំនៅឋានភូមិគគីធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មកស្នាក់នៅបណ្តោះអាសន្ននៅភូមិ-ឃុំខាងលើ ។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងយើងកសាងសំណុំរឿង ព្រមទាំងវត្ថុតាង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធី ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print