រពឹសដៃណាស់!! ហ៊ានលួចម៉ូតូអ្នករស់នៅក្នុងស្រុកភូមិជាមួយគ្នា ត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ យុវជនម្នាក់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអារក្សត្នោត ចុះចាប់ឃាត់ខ្លួនបានជាក់ ស្តែង បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចយកម៉ូតូពីសិស្សសាលាម្នាក់ រស់នៅក្នុងភូមិ-ឃុំជាមួយគ្នា ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ នៅវេលាម៉ោង៣រសៀល ថ្ងៃអង្គារ ១១រោច ខែ ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅ ចំណុចក្នុងបរិវេណសាលាបឋមសិក្សាបែកអន្លូង ស្ថិតក្នុងភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនឈ្មោះ ស្លេន ស្លាវី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិគីឡូ៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ សមត្ថកិច្ចបន្តថា ម៉ូតូដែលត្រូវចោរលួចម៉ាកវ៉េវ ពណ៌ទឹកសមុទ្រ ដែលមានលេខតួ៣៤៤៨៤៥ និងលេខម៉ាស៊ីន​៥៣៤៤៧៧៧ ជាកម្មសិទ្ធិរបស់ឈ្មោះ ក្រី ហ្សាន ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរជាសិស្ស មានទីលំនៅភូមិ ឃុំកើត ហេតុខាងលើ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមទាំងវត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរ​បាលស្រុកស្ទឹងត្រង់ ដើម្បីធ្វើការសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print