ប្តីខឹងប្រពន្ធដាស់ឱ្យខ្លួនទៅទិញម្ហូបយកកាំបិតគប់ទៅលើប្រពន្ធខុសប្រពន្ធគប់តបវិញឈាម ជោក កែងជើង

ចែករំលែក៖

ខេត្តរតនគិរីៈ បុរសម្នាក់ជាប្តីរងរបួសកែងជើងយ៉ាងធ្ងន់ធ្ងដោយសារប្រពន្ធរើសយកកាំបិតគប់តបវិញខណៈដែលប្តីប្រពន្ធមួយគូនេះមានជម្លោះក្នុងគ្រួសារហើយឈានដល់មានអំពើហិង្សាដោយចេតនាបានកើតឡើង។

ហេតុការណ៍ប្តីប្រពន្ធមានអំពើហឹង្សារយកកាំបិតគប់គ្នានេះបានកើតឡើងនៅវេលាម៉ោង៨.២០នាទីព្រឹក ថ្ងៃអង្គារ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ស្ថិតនៅភូមិតាបូកឃំុតាវែងលើស្រុកតាវែង ខេត្តរតនគិរី ។

ប្រភពពីនគរបាលស្រុកតាវែងបានឲ្យដឹងថាប្តីជាជនរងគ្រោះមានឈ្មោះ កោះ រោះ អាយុ៣៥ឆ្នាំ បានរងរបួសធ្ងន់ ត្រង់កែងជើងខាងឆ្វេងយ៉ាងធ្ងន់ធ្ងមានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។ ឯប្រពន្ធសមត្ថ កិច្ចមិនបង្ហាញអត្តញ្ញាណនៅឡើយទេ។

ប្រភពបន្តថាមុនពេលកើតហេតុប្រពន្ធបានដាស់ប្តីដែលកំពុងតែដេកលងលក់ឱ្យក្រោកឡើងទៅទិញម្ហូប។ ពេលនោះប្តីបានខឹងសម្បារមកលើប្រពន្ធដែលដាស់ខ្លួននោះក៏កើតការមួរម៉ៅយ៉ាងខ្លាំងរួចក៏ចាប់ទាញយកកាំបិតគប់ទៅលើប្រពន្ធតែម្តង។ តែប្រពន្ធបានគេចផុតគប់ខុសហើយប្រពន្ធក៏រើសយកកាំបិតគប់វិញតែម្តងចំកែងជើងខាងឆ្វេងហូរឈាមស្រោចពេញដី ហើយដើរទៅមន្ទីរពេទ្យព្យាបាលដោយខ្លួនឯង។

ក្រោយកើតហេតុនគរបាលមូលដ្ឋានបានចុះទៅអន្តរាគមន៍ដែរតែក្រោយមកប្តីបានសម្របសម្រួលបញ្ចប់រឿងដោយសារប្តីដឹងខ្លួនឯងខុសហើយសមត្ថកិច្ចក៏ត្រឡប់ទៅកន្លែងវិញដែរ៕ ដោយ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print