បើកម៉ូតូជែងមិនប្រយ័ត្នផ្លោងចូលរថយន្តបុកស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅលើកំណាត់ផ្លូវជាតិលេខ៧ចំណុចមុខវត្តអំពិលធំ ស្ថិតក្នុងភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ដម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ២V-៨៣៥០ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) បានប៉ះទង្គិចគ្នាជាមួយនិងអ្នកបើកបរម៉ូតូម៉ាកហុងដា១២៥ បណ្តាលឲ្យផ្លោងចូលរថយន្តមួយគ្រឿងទៀតបុកស្លាប់នឹងកន្លែង កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ២V-៨៣៥០ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ព្រោះក្រោយកើតហេតុបានគេចខ្លួនបាត់ ។ ចំណែក ម៉ូតូម៉ាកហុងដា១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ១Q-០០៦៨ បើកបរដោយ ឈ្មោះ នួន ណៃ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

សមត្ថកិច្ចបន្តថា រថយន្តនិងម៉ូតូបើកក្នុងទិសដៅស្របទិសគ្នា ខណៈអ្នកបើកម៉ូតូជែងរថយន្តបានប៉ះពៀរគ្នាផ្លោងចូលរថយន្តមួយគ្រឿងទៀត ដែលបើកក្នុងទិសដៅបញ្ច្រាស់គ្នា ម៉ាកហិនដាយ ពណ៌ទឹកប្រាក់ ប្រភេទ២៥កៅអី ពាក់ស្លាកលេខសៀមរាប៣A-១៣៤១ អ្នក បើកបរមិនស្គាល់អត្តសញ្ញាណ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង ។

តាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា ករណីនេះផ្តើមឡើងពីអ្នកបើកបរម៉ូតូជែងខ្វះការ ប្រុងប្រយ័ត្ន ក្នុងស្ថានភាពផ្លូវមិនអំណោយផល ។

បច្ចុប្បន្នវត្ថុតាងទាំងអស់ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរដើម្បីដោះស្រាយតាមនីតិវិធី ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print