ស្លាប់​១ របួស១ដោយសារស្រវឹង ជិះម៉ូតូទៅបុករង្វង់មូល

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ ជនរងគ្រោះ២នាក់ ជិះម៉ូតូឌុបគ្នា ក្នុងស្ថានភាពស្រវឹងជោកជាំ និងប្រើប្រាស់ល្បឿនលឿនផងនោះ បានជ្រុលចង្កូតទៅបុកខឿនរបងសាលាខេត្ត បណ្ដាលឲ្យស្លាប់ម្នាក់ របួសស្រាលម្នាក់។

គ្រោះថ្នាក់ចរាចរណ៍ បង្កដោយបើកបរមានជាតិស្រវឹងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០៖១០នាទីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចរង្វល់មូលសាលខេត្តកំពង់ស្ពឺ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ​ម៉ាកស្កុបពី ពណ៌ផ្កាឈូក ពាក់ស្លាកលេខ កំពង់ស្ពឺ 1F-0234 ជិះយុវជន​ពីរនាក់ បើកបរ​ទិដៅពីជើ​ងទៅត្បូងកាត់តាមផ្លូវវិមានឯករាជ ខណៈអ្នកបើកបរស្រវឹង និង​មានល្បឿនលឿនផងនោះ ក៏​បានជ្រុលចង្កូតទៅបុកខឿ​នរង្វល់មូល​សាលាខេត្ត បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់​។

អ្នកបើកបរឈ្មោះ ផាន់ ឧត្ដម ភេទប្រុស អាយុ២៦ឆ្នាំ រស់​នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ រងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ។ អ្នករួមដំណើរឈ្មោះ បូ រ៉ាវី ភេទប្រុស អាយុ២៧ឆ្នាំ រស់​នៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ រងរបួសស្រាល។

ក្រោយកើតហេតុម៉ូតូដែល​ខូចខាតធ្ងន់ ត្រូវសមត្ថកិច្ចបានយកទៅរក្សាទុកមនៅប៉ុស្ដិ៍រដ្ឋបាលស្វាយក្រវ៉ាន់ ដើម្បីទុកប្រគល់ជូនគ្រួសារអ្នករងគ្រោះវិញ៕សេនាស័ក្តិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print