អ្នកទោសគ្រឿងញៀនម្នាក់ចងកសម្លាប់ខ្លួនមិនដឹងមូលហេតុក្នុងពន្ធនាគាខេត្ត

ចែករំលែក៖

ខេត្តរតនះគីរី ៖ អ្នកទោសគ្រឿងញៀនម្នាក់បានចងកសម្លាប់ខ្លូន មិនដឹងមូលហេតុនៅក្នុងពន្ធនាគារធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២.៣០នាទីថ្ងៃត្រង់ ថ្ងៃអង្គារ ១១ រោច ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៧ ខែសីហាឆ្នាំ២០១៨ នៅក្នុងពន្ធនាគារខេត្តស្ថិតនៅភូមិភ្នំស្វាយសង្កាត់ឡាបានសៀកក្រុងបានលុង។

សមត្ថកិច្ចនគបាលពន្ធនាគារបានអោយដឹងថាសាកសពនាក់ទោសដែលចងកសម្លាប់ខ្លួននោះមានឈ្មោះចូវវាងដាំងភេទប្រុសអាយុ៦១ឆ្នាំជនជាតិវៀតណាមជាប់ចោទពីបទជួញដួគ្រឿងញៀនត្រូវបានសមត្ថកិច្ចនគបាលក្រុងភ្នំពេញចាប់ឃាត់ខ្លួននៅឆ្នាំ២០១២ហើយបានផ្ទេជនជាប់ចោទខាងលើមកឃុំខ្លូននៅពន្ធនាគាខេត្តរតនះគីរីក្នុងឆ្នាំ២០១៦។

ហើយជនជាប់ចោទខាងលើត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសអោយជាប់ពន្ធនាគារចំនួន៣០ ឆ្នាំពីបទជួញដូគ្រឿងញៀនសមត្ថកិច្ចខាងលើបានបន្តថានាក់ទោសបានយកខ្សែលីឡុងប្រវែងជាង ២ម៉ែតចងនឹងផ្នឹមឈើនៅក្នុងបន្ទប់ទឹកមានកំខ្ពស់ប្រហែល២ម៉ែតបណ្ដាលអោយស្លាប់ភ្លាមៗ។

ក្រោយពីកើតហេតុសមត្ថកិច្ចនគបាលនៃការិយល័បច្ចេកទេសនឹងវិទ្យាសាស្ត្រដោយមានការសម្របសម្រួលពីតំណាងអយ្យការសាលាដំបូងខេត្តនឹងមានមន្ត្រីពេទ្យចូលរូមធ្វើការត្រូតពិនិត្យសាកសពផងដែរ។

ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យឃើញថាសាកសពជនជាប់ចោទបានស្លាប់ដោយសាចងកសម្លាប់ខ្លួន ឯងពិតប្រាកដមែនគ្មានរឿងឃាតកម្មកើតឡើងនោះទេ។

ហើយជនជាប់ចោទចងកសម្លាប់ខ្លួនឯងនោះបានស្នាក់នៅបន្ទប់ពន្ធនាគារខេត្តត្រង់អាគារBចំណុចបន្ទប់ B៤ គឺចំណុចង ក(បន្ទប់ទឹក)។ បន្ទាប់ពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យសាកសពរួចបានធ្វើលិខិតប្រគល់អោយបងប្អូននិងសាច់ញាតិដឹកតាមរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីសុខាភិបាលខេត្តយកទៅប្រទេសវៀតណាមដើម្បីធ្វើបុណ្យតាមព្រពៃណី។

សមត្ថកិច្ចមិនបានផ្តល់ព័ត៌មានលំអិតទាក់ទឹននិងអ្នកទោសចងកសម្លាប់ខ្លួនក្នុងពន្ធនាគារនោះទេគ្រាន់តែប្រាប់ថាការចងកនេះមិនដឹងមូលហេតុ ៕ ដោយ ជីវ័ន្ត


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print