ខេត្តកំពង់ចាម ៖ កាលពីថ្ងៃអង្គារ ខែសីហាម្សិលមិញ កម្លាំងជំនាញខេត្ត សហការជាមួយជំនាញស្រុកជើងព្រៃ និងបាធាយ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន ។ ក្នុងនោះកម្លាំងបានចាប់ឃាត់ខ្លួនជនសង្ស័យបាន២នាក់ ។
សមត្ថកិច្ចបានឲ្យដឹងថា កិច្ចសហការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងកាលពីវេលា ម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិគោករវៀង ឃុំគោក រវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
សមត្ថកិច្ចបន្តថា អ្នកទាំង២នាក់ដែលកម្លាំងឃាត់ខ្លួនបានមានឈ្មោះ ១- សុខ ចិន្តា ភេទ ប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ និង២-ឈ្មោះ ស្លេះ យ៉ាយ៉ា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរឥស្លាម ។ អ្នកទាំង២នាក់ រស់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ៕ វណ្ណៈ
...