ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូនចាប់ឃាត់ខ្លួន ដកហូតថ្នាំញៀនមួយចំនួន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនឃាត់ខ្លួនជនសង្ស័យម្នាក់ ចាប់យកថ្នាំញៀន៦កំណាត់ ,ទុយោបិតជិត ,ថ្នាំគ្រាប់រាងមូលសំប៉ែត (យ៉ាម៉ា) ពណ៌ផ្កាឈូកមានអក្សរបរទេស (wy)ចំនួន១៦គ្រាប់ ។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន​បានប្រាប់អោយដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះដែរ ធ្វើឡើងនៅវេលាម៉ោង១៦-៥០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុច​ភូមិវាល វង់.ឃុំតាស្តា ស្រុកសំពៅលូន ។ ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ អ៊ួន ណុប ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន។​

លោកបន្តថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរជាលទ្ធផលសមត្ថកិច្ចជំនាញដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀចំនួន០៦ កំណាត់ទុយោបិតជិត -និងថ្នាំគ្រាប់រាងមូលសំប៉ែត(យ៉ាម៉ា)ពណ៌ផ្កាឈូកមានអក្សរបរទេស(wy)ចំនួន១៦គ្រាប់។

ក្រោយការបង្ក្រាបចាប់ឃាត់ខ្លួន កម្លាំងការិយាល័យជំនាញកសាងសុំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី ៕ ​ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print