បុរសម​គ្គុទេសក៍​ទេសចរ​ ភាសា​អង់គ្លេស​ម្នាក់​​ ដែលឡាយ​ហ្វេ​សបុ​កថា​ ចោរប្លន់​ ត្រូវបាននគរបាលខេត្តសៀមរាប ច្រានចោលថាជាព័ត៌មានមិនពិត

ចែករំលែក៖

ខេត្តសៀមរាប​៖​ ​នគរបាល​ជំនាញ​ក្រុង​សៀមរាប​ បាន​ឲ្យ​ដឹង​ នៅ​ថ្ងៃ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០១៨​នេះ​ថា​ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ តាម​រយៈ​ការ​ឡាយ​វី​ដេ​អូ​ នៅ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ របស់​អា​ខោ​ន​ “Hout​ Robin”​ ដែល​បាន​និយាយ​លើក​ឡើង​ថា​ មាន​ករណី​ក្រុម​ចោរប្លន់​ នៅ​ក្នុង​ក្រុង​សៀមរាប​ កាលពី​ព្រឹក​ថ្ងៃ​ទី​៨​ ខែសីហា​ ឆ្នាំ​២០១៨​ នេះ​ នគរបាល​ក្រុង​សៀមរាប ​សូម​ធ្វើការ​ច្រានចោល និង​បំភ្លឺ​ដូច​ខាងក្រោម​៖​ចំពោះករណីបុរស​ម​គ្គទេសក៍ទេសចរ​​ ភាសា​អង់គ្លេស​ម្នាក់ ​ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​ ព្រួត​គ្នា​វ៉ៃ​ដោយ​គេ​យល់​ច្រឡំ​ថា ​គាត់​ជា​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ​រួច​បើក​ម៉ូតូ​គេចខ្លួន​បាត់​។​ ប៉ុន្តែ​ជន​រង​គ្រោះ ​បាន​ឡាយ​វិដេអូ តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក ដោយអះអាងថា ខ្លួនត្រូវ​ចោរប្លន់​ម៉ូតូ។ តែ​តាម​ពិត ប៉ូលិសអះអាងថា ​ករណី​នេះ​ បន្ទាប់​ពី​សមត្ថកិច្ច​ហៅ​ជន​រង​គ្រោះ​មក​សួរនាំ ​ទើប​ដឹង​ថា ​មិនមែន​ជា​ករណី​ប្លន់​នោះ​ទេ​។​

​ជន​រង​គ្រោះ ​នៅ​ក្នុង​ករណី​នេះ​ ឈ្មោះ​ ហៀ​ក​ សេង​ហួត​ ឈ្មោះ​ក្រៅ​ ហួត​ ភេទ​ប្រុស​ អាយុ​ ៤៨​ឆ្នាំ​ មុខរបរ​ម​គ្គទេសក៍ទេសចរ ​ភាសា​អង់គ្លេស​ មាន​ទីលំនៅ​បច្ចុប្បន្ន ​នៅ​ភូមិ​មណ្ឌល​៣​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ មាន​លេខ​ទូរ​ស័ព្ទ​ ០៩២ ២៦៥ ៦១១​។​

​ការ​បំភ្លឺ​ដូច​តទៅ​៖ ដោយ​មានការ​ណាត់​ជូន​ភ្ញៀវ​ទេសចរ​​ ដើរ​ទស្សនា​តំបន់​ប្រាសាទ​អង្គរ​ នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង ​៣​ និង ​៣០​នាទី ​ព្រឹក​ទាប​ភ្លឺ​ ជន​រង​គ្រោះ​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ កាម​រី​កាលី​ហ្វ​ញ៉ា​ ពណ៌​ទឹកប្រាក់​ ស្លាក​លេខ​ ក​6041​ ភព​2​ ដើម្បី​ទៅ​ផឹក​កាហ្វេ​ នៅ​ហាង​អ៊ី​ហុង​ នៅ​ម្តុំ​ផ្សារ​រាត្រី​ ក្នុងភូមិ​ស្ទឹង​ថ្មី​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ក្រោយ​ផឹក​កាហ្វេ​ហើយ​នៅ​វេលា​ម៉ោង​៤​និង​២០​នាទី​ រូប​គាត់​បាន​ ឡើង​ជិះ​រថយន្ត​ ដើម្បី​បន្ត​ចេញដំណើរ​ ទៅ​ជួប​ភ្ញៀវ ​ដែល​បាន​ណាត់ជួប​ ខណៈ​ដែល​មេឃ​កំពុង​មាន​ភ្លៀង​ធ្លាក់​ផង​ដែរ​។​ តែ​ទៅ​ដល់​ចំណុច​ ខាង​មុខ​ ភោជនីយដ្ឋាន​ហូ​ម​ថូ​ (Home2)​ ស្ថិត​ក្នុងភូមិ​សង្កាត់​ដដែល​ ក៏​ប្រទះ​ឃើញ​ម៉ូតូ​ មួយ​គ្រឿង​ ជិះ​គ្នា​ពីរ​នាក់​ បាន​ដួល​នៅ​លើ​ផ្លូវ​ ដោយ​មិនដឹង​មូលហេតុ​ ដោយ​ឃើញ​បែប​នេះ​ គាត់​ក៏​ឈប់​រថយន្ត​ បម្រុង​ចុះ​ទៅ​ជួយ​មើល​ អ្នក​ដែល​ជិះ​ម៉ូតូ​ដួល​ តែ​ពេល​បើកទ្វា​រថយន្ត​ភ្លាម​ ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​០២​នាក់​ផ្សេង​ទៀត​ បាន​ដើរ​សំដៅ​ មក​ប្រើ​អំពើ​ហិង្សា​ លើ​ខ្លួន​គាត់​ជា​ជន​រង​គ្រោះ​ តែ​ម្តង​។​

​ចំណែកឯ​បុរស​ទាំង​ពីរ​នាក់​ ដែល​ជិះ​ម៉ូតូ​ដួល​នោះ ​ក៏​ងើប​មក​វ៉ៃ​លើ​ដងខ្លួន​គាត់​ ជា​ជន​រង​គ្រោះ​ផង​ដែរ បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​ ជន​រង​គ្រោះ​បាន​ស្រែក​ខ្លាំងៗ​ ឲ្យ​អ្នក​ក្បែរ​កន្លែង​កើតហេតុ​ជួយ​ដែរ​ តែ​គ្មាន​អ្នក​ណា​មក​ជួយ​ជន​រង​គ្រោះ​ឡើយ​ ខណៈ​ដែល​មេឃ​ នៅ​តែ​បន្ត​ភ្លៀង​ធ្លាក់​ខ្លាំង​ ហើយ​ងងឹត​ផង​ដែរ​។​

​ក្រោយ​ប្រើ​អំពើ​ហិង្សា​លើ​ជន​រង​គ្រោះ​រួច​ ជនសង្ស័យ​ទាំង ​០៤​នាក់​ បាន​ឡើង​ជិះ​ម៉ូតូ​បើក​ចេញ ​និង​រត់​ចេញ​ទៅ​បាត់​។ ចំណែក​ជន​រង​គ្រោះ ​ក៏​ឡើង​ជិះ​រថយន្ត​របស់​គាត់ ​ត្រឡប់​ទៅ​ហាង​កាហ្វេ​អ៊ី​ហុង​ ដើម្បី​ឲ្យ​គេ​ជួយ។​ អ្នក​នៅ​ក្នុង​ហាង​កាហ្វេ​ បាន​ប្រាប់​ជន​រង​គ្រោះ​ឲ្យ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ លាង​របួស​សិន​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​។​

​បន្ទាប់​ពី​លាង​របួស​ និង​ដេរ​ភ្ជាប់​ស្នាម​របួស​រួច​ហើយ​ ជន​រង​គ្រោះ​ក៏​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​កន្លែង​កើតហេតុ​វិញ​ ហើយ​ធ្វើការ​ឡាយ​វី​ដេ​អូ​ហ្វេ​ស​ប៊ុ​គ​ (Live​ Video​ Facebook)​ ដោយ​ស្ថិត​ក្នុង​អារម្មណ៍​ខឹង​ផង​ភ័យ​ផង​ ជន​រង​គ្រោះ​ក៏​បាន​និយាយ​ថា​ មាន​ចោរប្លន់​មក​លើ​ខ្លួន​គាត់​ តែ​តាម​ការ​ពិត​ គឺជា​ករណី​ហិង្សា​តែ​ប៉ុណ្ណោះ​ ចំណែក​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ​ក៏​មិន​មានការ​បាត់បង់​អ្វី​ដែរ​។​

​យោង​តាម​ការ​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ​ និង​សាក្សី​ ចំពោះ​ករណី​នេះ​ នគរបាល​ក្រុង​សៀមរាប​សូម​បដិសេធ​ថា​ ករណី​នេះ​ មិនមែន​ជា​ករណី​ប្លន់​ ដូច​ការ​លើក​ឡើង​របស់​ជន​រង​គ្រោះ​នោះ​ឡើយ​ និង​សូម​អះអាង​ថា​ករណី​នេះ​ ជា​ករណី​ហិង្សា​ដែល​ផ្តើម​ចេញ​ ពី​គ្រោះថ្នាក់​ចរាចរ​តែ​ប៉ុណ្ណោះ​។​

​ចំណែក​ជនសង្ស័យ​ដែល​ប្រើ​អំពើ​ហិង្សា​មក​លើ​ជន​រង​គ្រោះ​ នគរបាល​ក្រុង​កំពុងធ្វើការ​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ ដើម្បី​នាំ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​

​អាស្រ័យ​ហេតុនេះ​ សូម​បងប្អូន​ប្រជាពលរដ្ឋ​ បណ្តារ​អ្នក​សា​ព័ត៌មាន​ និង​អ្នក​ប្រើប្រាស់​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ មេត្តា​ជ្រាប​ជា​ព័ត៌មាន​ និង​សូម​បញ្ឈប់​ការ​ផ្ស​ព​ផ្សាយ​ឃ្លិប​វិ​ដេ​អូ​នេះ ​បន្ត​ទៀត​ ព្រោះ​ជា​ករណី​មិន​ពិត​នោះ​ទេ​៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print