កម្លាំងរដ្ឋបាលព្រៃឈើសហការជាមួយអាវុធហត្ថ ចុះចាប់ឃាត់រថយន្តដឹកឈើគ្រោងទ្វារផ្ទះអត់ច្បាប់ដើម្បីឲ្យម្ចាស់ធ្វើកិច្ចសន្យា

ចែករំលែក៖

ខេត្តព្រះវិហារ ៖ រថយន្តដឹក ឈើគ្រោងទ្វារផ្ទះកែច្នៃរួចរួមជាមួយអ្នកបើកបរ ដែលសមត្ថកិច្ចអះអាងថាគ្មានច្បាប់ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើ ចុះសហការជាមួយកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ទុកដោះស្រាយតាមច្បាប់អន្តរកាល កាលពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨។

លោក ជ័យ ជេថា នាយសង្កាត់រដ្ឋបាលព្រៃឈើរវៀង ដែលជាអ្នកដឹកនាំបង្ក្រាបឲ្យដឹងថា ការចាប់ឃាត់រថយន្តដឹក គ្រោងទ្វារកែច្នៃអត់ច្បាប់ខាងលើនេះ លោកធ្វើឡើងដោយមានការសហការពីលោកវរ:សេនីយ៍ត្រី ចាប ផាត មរបញ្ជាការកងរាជអាវុធហត្ថស្រុករវៀងបានចុះចាប់រថយន្ដមួយគ្រឿង ម៉ាកធុនដ្រា ពណ៌ស ពាក់ស្លាកលេខព្រះវិហារ 2A-8989 ។

លោកវរសេនីត្រី ចាប ផាតបានឲដឹងថា ក្រោយពីមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ បេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបានឲ្យលោករៀបចំកម្លាំងកងរាជអាវុធហត្ថស្រុក ចុះសហការជាមួយកម្លាំងជំនាញផ្នែកនិងសង្កាត់រដ្ឋបាលព្រៃឈើរវៀងដើម្បីចុះត្រួតពិនិត្យរថយន្ដធុនដ្រាខាងលើ សង្ស័យដឹកឈើ ។លោកថាក្រោយពីពិនិត្យឃើញមានទ្វារ និងគ្រោងទ្វារកែច្នៃរួច ប៉ុន្តែមិនមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ហើយត្រូវបានផ្នែករដ្ឋាលព្រៃឈើឃាត់រក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង រង់ចាំការត្រួតពិនិត្យ និងដោះស្រាយ។

ចំណែកលោកស៊ុំ ស៊ីវត្ថា នាយផ្នែករវៀងឲ្យដឹងថា ម្ចាស់រថយន្ដធុនដ្រាដឹកគ្រោងទ្វារខាងលើនេះមានឈ្មោះ ម៉េក ឈីន ភេទប្រុស បានដឹកចេញពីស្រុកជាំក្សាន្ដយកទៅរាជធានីភ្នំពេញ ចំនួន១,៣ម៉ែត្រគូប ត្រូវឃាត់រថយន្ដនិងគ្រោងទ្វារ ដើម្បីតម្រូវឲ្យម្ចាស់ចូលធ្វើកិច្ចសន្យា និងផាកពិន័យអន្តកាលទៅតាមច្បាប់ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print