ខេត្តមណ្ឌលគិរីៈ រថយន្តផ្ទុកឈើប្រណីត ចំនួន៤គ្រឿងត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា សហការជាមួយកម្លាំងប៉ុស្តិ៍ស្រែឈូក និងជំនាញបរិស្ថានដែនជម្រកសត្វព្រៃសីមាស្ទាក់ចាប់ បានកាលពីវេលាម៉ោង១និង៨នាទី រំលង អធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព-ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨។
សមត្ថកិច្ចនគរបាលកែវសីមាបានឲ្យ ដឹងថា រថយន្តទាំង៤គ្រឿងនោះ ទី១-ម៉ាកសាំយ៉ុង ពណ៌ស្លែ គ្មានស្លាកលេខ ផ្ទុកឈើចំនួន១០ដុំ, ទី២-ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ផ្ទុកឈើចំនួន១០ដុំ, ទី៣-ម៉ាកសាំយ៉ុងពណ៌លឿង គ្មានស្លាកលេខផ្ទុកឈើចំនួន១០ដុំនិង ទី៤-ម៉ាកសាំយ៉ុង ពណ៌ស គ្មានស្លាកលេខ ផ្ទុកឈើចំនួន១០ដុំ។ សរុបចំនួន៤០ដុំ ជាឈើប្រណីតប្រភេទសុក្រំ។
បច្ចុប្បន្នឈើនិងរថយន្តទាំងអស់ខាងលើ ត្រូវបានប្រគល់ជូនជំនាញបរិស្ថានដែនជម្រកសត្វព្រៃស្រុកកែវសីមាដើម្បីចាត់ការតាមនីតិវិធី។
លោកឌិន ប៊ុនធឿន នាយកដែនជម្រក សត្វព្រៃសីមាបានឲ្យដឹងថា ក្រុមឈ្មួញបាន ប្រើគ្រប់វិធីក្នុងការដឹកជញ្ជូនឈើនៅពេល ដែលកម្លាំងរបស់យើងមានគ្នាតិច។ យ៉ាង ណាក៏ដោយយើងបានខិតខំបង្ក្រាបក្រុម ឈ្មួញទាំងនោះមិនឲ្យពួកគេធ្វើសកម្មភាព តាមអំពើចិត្តនោះឡើយ។
លោកបញ្ជាក់ថា សូមឲ្យសមត្ថកិច្ចដទៃ ទៀតមេត្តាជួយសហការបង្ក្រាបផងកុំចេះតែ បង្កបញ្ហាខ្លាំងពេក៕ ហេង នរិន្ទ្រ