លោកអូស្មាន ហាស្សាន់៖ មកដល់ថ្ងៃនេះពលរដ្ឋខ្មែរឥស្លាមបានចេញដំណើរ ទៅប្រារព្ធពិធីបុណ្យហាជ្ជីនៅអារ៉ាប៊ីសាអូឌីតជិត៨០០នាក់ ហើយ ដោយសាប្រទេសមានសុខសន្ភិភាព

ចែករំលែក៖

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ រហូតមក ដល់ថ្ងៃនេះ មានពលរដ្ឋខ្មែរឥស្លាម បានទៅចូលរួមបុណ្យហាជ្ជីនៅអារ៉ាប៊ីសាអូឌីត ជិត៨០០នាក់ហើយ ដែលក្នុងគម្រោង ១០០៨នាក់ ខណៈ មានសាសនិកឥស្លាមទូទាំងពិភពលោក បានកំពុងចេញដំណើរជាបណ្តើរៗ ទៅកាន់ក្រុងម៉ាកាស ប្រទេសអារ៉ាប៊ីសាអីឌីត ដើម្បីប្រារព្ធពិធីបុណ្យហាជ្ជីនៅទីតាំងប្រវត្តិសាស្រ្តកកើតសាសនាឥស្លាម ដែលទទួលមនុស្សរាប់លាននាក់ ។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បាន បញ្ជាក់បែបនេះ ខណៈលោក និងលោកស្រីចូលរួមជួនដំណើរ ពលរដ្ឋខ្មែរឥស្លាម ចេញទៅធ្វើបុណ្យហាជី្ជ ១៣០នាក់ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ កាលពីថ្ងៃ១៣ រោចខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី០៩ សីហា ឆ្នាំ២០១៨ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ភ្ញៀវពីព្រះ រាជាណាចក្រកម្ពុជា ក៏មានបងប្អូន ខ្មែរសាសនិកឥស្លាម បានធ្វើដំណើរជិត៨០០នាក់ហើយដែរ ទៅកាន់ទីនេះដូចគ្នា ដែលតាមការគ្រោងទុកមានចំនួន១០០៨នាក់ ហើយតាំងពីដើមខែសីហា ២០១៨ មកដល់ថ្ងៃនេះ ភ្ញៀវដែលបានចេញដំណើរ បានជិត ៨០០នាក់ហើយ ខណៈជាង២០០នាក់ ទៀតនឹងត្រូវចេញដំណើរនៅថ្ងៃទី១១ សីហា និង ១៣ ខែសីហា ឆ្នាំ ២០១៨នេះ ។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និង ថ្នាក់ដឹកនាំឥស្លាមមួយចំនួនទៀត បានបញ្ជាក់ថា៖ ក្នុងនាម ថ្នាក់ដឹកនាំ លោកបានជូនពរអោយការធ្វើដំណើរទាំងទៅទាំងមក សូមទទួលបានសុខសុវត្ថិភាព និង ទទួលបានការប្រារព្ធពិធីបុណ្យដោយជោគជ័យ ។

សូមបញ្ជាក់ថា៖ ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជ គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម។ ជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទី ប្រមាណ ៣លានអ្នក អញ្ជើញទៅប្រារព្វបុណ្យនេះនៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត។ នៅឆ្នាំ២០១៨នេះ ពិធីបុណ្យ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២២ ខែសីហា រយៈពេលមួយសប្តាហ៍។ សម្រាប់អ្នកដែលគ្មានលទ្ធភាព ការទៅធ្វើបុណ្យនេះ មិនជាប់ជាកាតព្វកិច្ចសម្រាប់គេទេ៕ ដោយ ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print