លោកត្រាំអាចនឹងបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ

ចែករំលែក៖

ការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅអាមេរិកនឹងក្លាយជាឧបសគ្គដ៏ធំដល់ ប្រធានាធិបតីអាមេរិក ប្រសិនបើគណបក្ស ប្រជាធិបតេយ្យទទួលបានសំឡេងគាំទ្រ ខ្ពស់នោះ។ បច្ចុប្បន្នពលរដ្ឋអាមេរិកធុញ ទ្រាន់នឹងគោលនយោបាយដឹកនាំរបស់ លោកត្រាំ បង្កឲ្យមានវិវាទទាំងក្នុងទឹកដី អាមេរិក និងនៅជុំវិញពិភពលោក។

ជាមួយនឹងជ័យជម្នះប្រកៀកប្រកិត របស់គណបក្សសាធារណរដ្ឋ លទ្ធផល បោះឆ្នោតពាក់កណ្តាលអាណត្តិនៅទីក្រុង Ohio គឺជាចំណុចអាក្រក់បំផុតដល់លោក ត្រាំ។ ការបោះឆ្នោតបំពេញបន្ថែមពាក់ កណ្តាលអាណត្តិនៅរដ្ឋ Ohio កាលពីថ្ងៃទី ៧ ខែសីហា ត្រូវបានចាត់ទុកថា ជាការ សាកល្បងទៅលើទំនុកចិត្តរបស់ពលរដ្ឋ អាមេរិកចំពោះប្រធានាធិបតី។

បេក្ខភាពគណបក្សសាធារណរដ្ឋបាន ប្រកាសថា ទទួលបានជ័យជម្នះដោយមាន សំឡេងគាំទ្រ៥០,២ភាគរយនៅក្នុងតំបន់ ដែលគេចាត់ទុកថាទឹកដីរបស់គណបក្ស សាធារណរដ្ឋរយៈពេលជាង៣០ឆ្នាំកន្លង មក។ រាល់ការបោះឆ្នោតនៅក្នុងរដ្ឋនេះ បានគាំទ្រគណបក្សសាធារណរដ្ឋយ៉ាង ច្រើនតែពេលនេះគឺផ្ទុយស្រឡះបង្កក្តីបារម្ភ យ៉ាងខ្លាំងដល់គណបក្សកាន់អំណាច របស់លោកត្រាំ និងត្រូវបាត់បង់សំឡេង ភាគច្រើននៅក្នុងសភានិងព្រឹទ្ធសភា។

ក្រុមអ្នកសង្កេតការណ៍បានឲ្យដឹងថា ប្រសិនបើស្ថានភាពបែបនេះកើតឡើង នោះគណបក្សសាធារណរដ្ឋនឹងត្រូវបាត់ បង់សំឡេងភាគច្រើននៅក្នុងការបោះ ឆ្នោតនាខែវិច្ឆិកា ឆ្នាំ២០១៨។ បក្ខភាព មកពីគណបក្សសាធារណរដ្ឋ លោក Troy Balderson នៅថ្ងៃទី៨ខែសីហា បានប្រកាស ពីជ័យជម្នះរបស់ខ្លួន ដោយមានសំឡេង គាំទ្រតែ៥០,២ភាគរយ គឺមានន័យថា សំឡេងគាំទ្រច្រើនជាងគូប្រជេងលោក Danny O’Connor ប្រមាណ១.៧០០ សំឡេងប៉ុណ្ណោះ បើទោះបីសន្លឹកឆ្នោតមិន ទាន់រាប់អស់។

បើទោះបីសន្លឹកឆ្នោតមិនទាន់រាប់អស់ តែប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្ញើលិខិតអបអរសាទរតាមបណ្តាញ Twitter ពីជ័យជម្នះខាងលើ ។

ជាមួយនឹងជ័យជម្នះយ៉ាងប្រកៀក ប្រកិតនេះបង្ហាញឲ្យឃើញថា ពលរដ្ឋ ដែលធ្លាប់តែគាំទ្រ គណបក្សសាធារណរដ្ឋ មានការខកចិត្ត ចំពោះការដឹកនាំរបស់ ប្រធានាធិបតីដូណាល់ ត្រាំ ។ ការបោះ ឆ្នោតនៅរដ្ឋ Ohio គឺជាការប្រជែងចុងក្រោយ រវាងគណបក្សទាំងពីរមុនការបោះឆ្នោត ពាក់កណ្តាលអាណត្តិជាផ្លូវការចូលមក ដល់នៅខែវិច្ឆិកា ឆ្នាំ២០១៨នេះ៕  ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print