នគរបាលខេត្តព្រះសីហនុចាប់ឃាត់ខ្លួនជនជាតិម្នាក់ក្នុងខារ៉ាអូខេ ដកហូតថ្នាំញៀនប្រភេទខេតាមីនចំនួន២កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុអោយដឹងថា​​ កាលពីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២១:៥០ នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនជាតិចិន ម្នាក់ឈ្មោះ LIN NIAN YU ភេទប្រុសពាក់ពន្ធ័គ្រឿងញៀន ក្នុងខារ៉ាអូខេ ហាវមិន ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដកហូតបានថ្នាំញៀនប្រភេទ កេតាមីន (KETAMIN) ចំនួន ០២ កញ្ចប់ ពីក្នុងខ្លួនរបស់ឈ្មោះ LIN NIAN YU  លុយចំនួន ១៤០ ដុល្លាអាមេរិក និងទូរសព្ឌ័ ០១គ្រឿង ។
លោកថា នៅពេលដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ LIN NIAN YU នេះមិនព្រមសហការជាមួយសមត្ថកិច្ច នឹង ព្យាយាមកុហកសមត្ថកិច្ចរហូតដល់ម៉ោង ០១.៣០ នាទីរំលងអាធ្រាតឆ្លងចូលថ្ងៃទី៩សីហា ទើបកម្លាំងសមត្ថកិច្ចបន្ត ទៅឆែកឆេរបន្ទប់ជួលលេខ ២០៤ នៅផ្ទះសំណាក់ មករា ស្ថិតនៅជិតឆ្នរអូរឈើទាល  ដោយរកឃើញនិងដកហូតបានថ្នាំញៀនប្រភេទកេតាមីន (KETAMIN) ចំនួន ០១ កញ្ចប់ទៀត និងដបសំរាប់ជក់ថ្នាំញៀនចំនួន ០១ ៕បច្ចុប្បន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕ ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print