ខេត្តកំពង់ធំ ៖ លោក ណុប វុធ្ធី អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងថា ដោយសារនៅយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ មានភ្លៀងធ្លាក់ខ្លាំងនៅតំបន់លើ ភ្នំគូលែន បានធ្វើឱ្យទឹកហូរធ្លាក់មកច្រើ នបណ្តាលឱ្យលិចផ្លូវមួយចំនួន និងផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន២ភូមិ គឺភូមិត្បែង និងភូមិតានី លិចជាអន្លើៗ ព្រោះតែប្រព័ន្ធលូហូរឆ្លងកាត់ផ្ លូវលេខ៦៧ មានការកកស្ទះ ដែលធ្វើឱ្យទឹកហូរឆ្លងកាត់ពីម្ខា ងទៅម្ខាងទៀតមិនរួច ហើយបញ្ហានេះ អាជ្ញាធរបាននឹងកំពុងតែជួយដោះស្ រាយ ដូច្នេះ មិនយូទេ នៅល្ងាចថ្ងៃទី០៩ខែសីហានេះ ទឹកនេះនឹងស្រកវិញអស់ ប្រសិនបើគ្មានភ្លៀងធ្លាក់ខ្លាំ ងបន្តទៀតនោះ ។
លោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹកនិងឧតុនិ យមខេត្តសៀមរាប បានឱ្យដឹងថា សម្រាប់ស្ថានភាពទឹកនៅទូទាំងខេត្ តសៀមរាប មិនមានបញ្ហានោះទេ ដោយនៅព្រឹកថ្ងៃទី០៩ខែសីហានេះ ទឹកស្ទឹងស្រែងមានកម្ពស់៣,០៥ម៉ែ ត្រ ខណៈកម្ពស់ទឹកប្រកាសអាសន្ន ៨,០០ម៉ែត្រ , ទឹកស្ទឹងសៀមរាបមានកម្ពស់ ១,៨៥ ម៉ែត្រ ខណៈកម្ពស់ទឹកប្រកាសអាសន្ន ៨,៥០ម៉ែត្រ និង ទឹកស្ទឹងជីក្រែង ០,៥០ម៉ែត្រ ខណៈកម្ពស់ទឹកប្រកាសអាសន្ន ៨,៥០ម៉ែត្រ ប៉ុន្តែទោះជាយ៉ាងនេះក្តី អាជ្ញាធរបានត្រៀមជានិច្ចក្នុងកា រតាមដានអំពីស្ថានភាពទឹកនេះ ករណីមានទឹកជំនន់អាជ្ញាធរនឹងចុះ ទៅជួយទាន់ពេលវេលា៕