បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ស្ត្រីអាមេរិកាំងម្នាក់ និងស្ត្រីថៃម្នាក់ ត្រូវតុលាការពន្យារសវនាការដោយមិនកំណត់

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង នៅ​ថ្ងៃ​ទី​៩​ ខែសីហា ឆ្នាំ​២០១៨នេះ មន្រ្តីអនុរក្សពន្ធធនាគារគុកព្រៃស បានបញ្ជូនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ស្ត្រីជនជាតិអាមេរិកាំងម្នាក់ និងស្ត្រីជនជាតិថៃម្នាក់ មកកាត់ទោសនៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីឃុំខ្លួនអស់មួយឆ្នាំនៅក្នុងពន្ធនាគារពាក់ព័ន្ធនិងបទល្មើសដឹកជញ្ជូន រក្សាទិក និងជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ។

ជនជាប់ចោទទី១ ឈ្មោះ FORTUNE EGWUONWU ភេទប្រុស ជនជាតិនីហ្សេរីយ៉ា កើត ១៤ ខែវិច្ឆិកា ឆ្នាំ១៩៨៤ ជាបក្សពួក/អ្នកផ្សំគំនិត។ ជនជាប់ចោទទី២-ឈ្មោះ TIPPARAT MUEANCHAN ភេទស្រី ជនជាតិថៃ កើត ០៥ ខែធ្នូ ឆ្នាំ១៩៨៧ ជាអ្នកដឹកជញ្ជូនពីកម្ពុជាទៅថៃ និងជនជាប់ចោទទី៣ ឈ្មោះ Meyer Nancy Lela ភេទស្រី ជនជាតិអាមេរិក កើត ០៧ ខែមិថុនា ឆ្នាំ១៩៨៥ ជាអ្នកដឹកជញ្ជូនពីប្រេស៊ីលមកកម្ពុជា។

នៅក្នុងអង្គសវនាការនាសាលាដំបូងរាជធានីភ្នំពេញ តុលាការបានសាកសួរតែបុរសជនជាតិនីហ្សេរីយ៉ា ប៉ុណ្ណោះដែលជាអ្នកមេគំនិតនៅក្នុងការដឹកជញ្ជូនគ្រឿងញៀននេះ។

ជនជាប់ចោទបានត្រឹមតែឆ្លើយថាពួកគេស៊ីឈ្នួលអ្នកដទៃក្នុងការនាំគ្រឿងញៀនទាំងនេះឆ្លងកាត់កម្ពុជា ហើយមានគោលដៅទៅប្រទេសថៃឡង់។

ចំណែកស្ត្រីជនជាតិថៃ និងស្ត្រីជនជាតិអាមេរិក តុលាការនៅមិនទាន់បានសាកសួរទេ ហើយចៅក្រមបានពន្យាសវនាការដោយមិនកំណត់។

គួររំលឹកថាចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំង ជំនាញការិយាល័យរដ្ឋបាល-សរុបនៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងជំនាញគយ កម្លាំងនគរបាលអន្ដោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធប្រចាំការនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ក្រោមការដឹក នាំព្រះរាជអាជ្ញាអមសាលាដំបូងបានបើកកិច្ចប្រតិបត្តិការបង្រ្កាបករណីដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់ពីប្រទេសប្រេស៊ីលមកកម្ពុជា ឆ្លងកាត់ ABABA, និង HONG KONG គោលដៅចុងក្រោយទៅប្រទេសថៃ នៅចំណុចច្រកដំណើរមកដល់ នៃអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងនៅចំណុចមុខសណ្ឋាគារសំណាងល្អភ្នំពេញ ផ្លូវលេខ៣០៤ ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ លទ្ធផល: បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ និងចាប់យកវត្ថុតាង ម្សៅសារ ធាតុញៀនប្រភេទកូកាអ៊ីន(Cocaine ទម្ងន់ ១២៣៧.៥ក្រាម ដែលលាក់បង្កប់ក្នុងឆ្អឹងនិងបាតវ៉ាលិស ចំនួន ១វ៉ាលិស និងសម្ភារៈមួយចំនួនទៀត។

ជនសង្ស័យទាំង៣នាក់នោះទី១-ឈ្មោះ FORTUNE EGWUONWU ភេទប្រុស ជនជាតិនីហ្សេរីយ៉ា កើត ១៤ ខែវិច្ឆិកា ឆ្នាំ១៩៨៤ ជាបក្សពួក/អ្នកផ្សំគំនិត ទី២-ឈ្មោះ TIPPARAT MUEANCHAN ភេទស្រី ជនជាតិថៃ កើត ០៥ ខែធ្នូ ឆ្នាំ១៩៨៧ ជាអ្នកដឹកជញ្ជូនពីកម្ពុជាទៅថៃ និង៣-ឈ្មោះ Meyer Nancy Lela ភេទស្រី ជនជាតិអាមេរិក កើត ០៧ ខែមិថុនា ឆ្នាំ១៩៨៥ ជាអ្នកដឹកជញ្ជូនពីប្រេស៊ីលមកកម្ពុជា។

ចៅក្រមសើបសួរបានសម្រេចឃុំខ្លួនជនសង្ស័យទាំង៣នាក់នៅក្នុងពន្ធនាគាររយៈពេល១ឆ្នាំមកហើយទើបតែនាំមកកាត់ទោសនេះ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print