ប៉ូលិស​ក្រសួងមហាផ្ទៃ​បង្ក្រាប​បទល្មើស​នេសាទ​២​កន្លែង​ជ្រក​ក្រោម​ស្លាក​សហ​គន៍​នេសាទ

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​៖​ បទល្មើស​នេសាទ​ចំនួន​២​កន្លែង​ជ្រក​ក្រោម​ស្លាក​សហគមន៍​នេសាទ​ ដែល​ក្រុម​ជនខិលខូច​បាន​ដាក់​របាំង​ផ្ជិ​ត​ព្រែក​ត្រូវ​បាន​ធ្វើការ​រុះរើ​និង​ដុត​កំទេច​ចោល​ ដោយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​កម្លាំង​នគរបាល​សេដ្ឋ​ខេត្តកំពង់ឆ្នាំង​ ។​

New Picture (36) copy

​លោក​ប៉ុន​ ស្នេហា​ ជា​មន្ត្រី​នគរបាល​នាយកដ្ឋាន​នៃ​ក្រសួងមហាផ្ទៃ​ ស្ថិត​ក្នុង​ប្រតិបត្តិការ​នេះ​បានអោយ​ដឹង​ថា​ នៅ​ពេល​ដែល​កំ​លាំ​នគរបាល​សេដ្ឋកិច្ច​ចុះ​ទៅ​ដល់​បាន​រុះរើរ​បាំងសាច់​អួន​ក្រឡា​ញឹក​ ដែល​មាន​ប្រវែង​រាប់រយ​ម៉ែត្រ​ បាន​ដាក់​ផ្ជិ​តមាត់​ព្រែក​ ធ្វើ​អោយ​ស្ទះ​ការ​ចរាចរណ៍​ធ្វើ​ដំណើរ​របស់​ត្រី​ ។​ របាំង​ទាំង​ពីរ​កន្លែង​នេះ​ស្ថិត​នៅ​ក្នុង​ព្រែក​យួន​ ព្រែក​រុំលិច​ ព្រែក​ភ្លង​ ស្ថិត​ក្នុងស្រុក​ជ​លើ​គី​រី​ ។​

​ជាមួយ​នេះ​ក្រុម​ជនខិលខូច​បាន​បំ​ភ័​ណ្ឌ​ភ្នែក​របស់​សមត្ថកិច្ច​ ដោយ​អះអាង​ថា​ របាំង​សង់​ផ្ជិ​ត​ព្រែក​ចាប់​យក​ត្រី​នេះ​គឺជា​របស់​សហគមន៍​នេសាទ​ ថា​ដើម្បី​យក​ផល​នេសាទ​ដែល​បាន​ពី​បទល្មើស​នេសាទ​នេះ​យក​ទៅ​អភិវឌ្ឍន៍​សហ​មន៍​របស់​ខ្លួន​ ។​

​មន្ត្រី​នគរបាល​រូប​នោះ​បានអោយ​ដឹង​ទៀត​ថា​ ប្រសិនបើ​មិន​ការ​ទប់ស្កាត់​មិន​បា​នោះ​ទេ​ ក្រុម​ជនខិលខូច​និង​ប្រើ​វិធី​ដើម្បី​ចាប់​យក​ត្រី​ បំផ្លាញ​ធនធានធម្មជាតិ​ ហើយ​ផលប្រយោជន៍​ មិន​បាន​ដល់​ប្រជា​នេសាទ​ពិតប្រាកដ​នោះ​ គឺ​ពួក​ជនខិលខូច​នឹង​យក​ផល​នេះ​ដាក់​ក្នុង​ហោប៉ៅ​រៀងៗ​ខ្លួន​តែ​ម្តង​ ។​

​ប្រភព​មួយ​បាន​បង្ហើប​អោយ​ដឹង​ថា​ បទល្មើស​នេសាទ​ដែល​មាន​ទ្រង់ទ្រាយ​ធំ​របៀប​នេះ​ហើយ​ក្រុម​ជនខិលខូច​អាច​ដំណើរការ​ដាក់​បាន​នោះ​គឺ​ដោយសារ​តែ​ មន្ត្រី​ជំនាញ​ និង​ អាជ្ញាធរ​មូលដ្ឋាន​ ត្រូវ​រូ​វ​គ្នា​ជា​ប្រព័ន្ធ​បើ​មិន​បង់លុយ​អោយ​ជំនាញ​ និង​ អាជ្ញាធរ​មូលដ្ឋាន​នោះ​ទេ​ កុំ​ស្មានថា​នៅ​សុខ​អោយ​សោះ​ ។​

​ប្រភព​បាន​ទម្លាយ​អោយ​ដឹង​ថា​ បទល្មើស​នេសាទ​នៅ​តាម​ដង​ទន្លេ​ចាប់តាំងពី​រដូវ​បើក​នេសាទ​មក​គឺ​ មាន​ជា​ច្រើន​កន្លែង​ ហើយ​មាន​បទល្មើស​ផ្សេងៗ​គ្នា​ទាំង​ធំ​និង​តួច​ ដែល​ឈ្មួញ​ល្មើស​នេសាទ​បាន​ប្រើ​គ្រប់​វិធីសាស្ត្រ​ដើម្បី​ចាប់​ត្រី​ ទោះជា​ខុសច្បាប់​ហាមឃាត់​ក៍ដោយ​ ។​ តែ​ដោយ​ឈ្មួញ​ទាំងនេះ​បាន​រត់ការ​បង់លុយ​ទៅ​អោយ​ជំនាញ​ អាជ្ញាធរ​ កម្លាំង​សមត្ថកិច្ច​ គ្រប់​ច្រកល្ហក​ ហើយ​តាម​ប្រភព​ក្នុង​មួយ​អង្គភាពៗ​ចំណាយ​មិន​តិច​ជាង​១០០០​ដូ​ល្លា​នោះ​ទេ​ ៕​

New Picture (35) copyNew Picture (34) copyNew Picture (33) copy

...

ដោយ៖ ច​ន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print