ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនដោយ តែមានវិបត្តិផ្លូវចិត្ត ។ នេះបើតាមសមត្ថកិច្ចជំនាញដែលបាលធ្វើកោសលវិច័យសព។
ហេតុការណ៍ភ្ញាក់ផ្អើលនេះត្រូវបានក្រុមគ្រួសារឃើញ ហើយបានរាយការណ៍ទៅសមត្ថកិច្ចកាលពីម៉ោង១២ និង៣៥នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨។
សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីដែលស្លាប់ឈ្មោះគីម ហ៊ាង អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិពាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ក្រោយកើតករណីនេះ សមត្ថកិច្ចបានបង្កើតគណៈកម្ម ការត្រួតពិនិត្យសាកសព ដោយមានការចូលរួមពីគ្រូ ពេទ្យ មេភូមិ ក្រុមប្រឹក្សាឃុំ ពិនិត្យសពឃើញថា ផ្នែកក្បាល ពុំមានស្លាកស្នាមអ្វីទេ ផ្នែកក ពុំមានស្លាក ស្នាមអ្វីទេ ផ្នែកដងខ្លួន ពុំមានស្លាកស្នាមអ្វីទេ។
សមត្ថកិច្ចបានបញ្ជាក់ថា ផ្អែកតាមការធ្វើកោសល្យ វិច័យតាមការបំភ្លឺរបស់គ្រួសារសពនិងសាក្សី សមត្ថកិច្ចសន្និដ្ឋានបានថា សាកសពឈ្មោះគីម ហ៊ាង ពិតជាស្លាប់ដោយលេបថ្នាំបំពុលសម្លាប់សត្វល្អិត ធ្វើអត្តឃាតពិតប្រាកដមែន ពុំមានពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌឡើយ។
បន្ទាប់ពីពិនិត្យនិងធ្វើការសន្និដ្ឋានរួច សពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ វណ្ណៈ