លោក ឃួង ស្រេង៖ បញ្ជាឱ្យអាជ្ញាធរខណ្ឌចំការម និងប្រធានគ្រប់គ្រងផ្សារទួលទំពូង ត្រូវតែរៀបចំសណ្តាប់ធ្នាប់ទាំងក្នុងនិងក្រៅផ្សារ ឱ្យបានល្អប្រសើរឡើង

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
បានធ្វើការណែនាំ អោយប្រធានគ្រប់គ្រងផ្សារទួលទំពូងនិងអភិបាលខណ្ឌចំការមន ត្រូវតែរៀបចំសណ្តាប់ធ្នាប់ ទាំងក្នុងនិងក្រៅផ្សារទួលទំពូង អោយបានកាន់តែល្អប្រសើរឡើងថែមទៀត ខណៈផ្សារមួយនេះឃើញថា មិនទាន់មានសណ្តាប់ធ្នាប់ បានល្អប្រសើរឡើង មួយកំរិតទៀត ។

ការណែនាំបែបនេះ ខណៈ លោក ឃួង ស្រេង បាន
ដឹកនាំមន្ត្រីក្រោមឱវាទ និងអភិបាលខណ្ឌចំការមន ចុះពិនិត្យស្ថានភាព ការលក់ដូរ អាជីវករ និងសាកសួរសុខទុក និងពិនិត្យ
មើលសណ្តាប់ធ្នាប់ សាធារណៈ និងរបៀបរៀបរយ នៅក្នុងផ្សារទួលទំពូងអោយកាន់តែល្អប្រសើឡើង ។ ពិធីចុះពិនិត្យនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃសុក្រ ១៤រោចខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១០ សីហា ឆ្នាំ២០១៨ ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានបញ្ជាអោយលោកចំរើន សុខលីម ប្រធានគ្រប់គ្រង ផ្សារទួលទំពូងត្រូវរៀបចំសណ្តាប់ធ្នាប់សាធារណៈខាងក្នុងផ្សារអោយបានល្អ ពោល គឺត្រូវបើកផ្លូវអោយបានធំទូលាយបន្ដិច ។

ដោយឡែកនៅខាងក្រៅបរិវេនផ្សារវិញ លោក ឃួង ស្រេង ក៏បានជំរុញឱ្យលោកព្រំ សំខាន់ អភិបាលខណ្ឌចំការមន រៀបចំសណ្តាប់ធ្នាប់នៅតាមមុខផ្ទះជុំវិញផ្សារ ពិសេសគឺការជំរុញឱ្យកាត់ទម្លាក់ខ្សែភ្លើង ខ្សែកាប
ដែល មានសភាពរញ៉េរញ៉ៃ នៅតាមបង្គោលភ្លើងចេញ ដើម្បីឱ្យនៅបរិវេន ជុំវិញផ្សារមានសោភណ្ឌភាពនិងសណ្តាប់ធ្នាប់សាធារណៈកាន់តែល្អប្រសើរ ។

លោកចំរើន សុខលីម បានឱ្យដឹងដែរថា៖ ផ្សារទួលទំពូងមានតូបលក់ដូរចំនួន១៣៧៤តូប ហើយតូបលក់ដូរភាគច្រើន គឺលក់វត្ថុអនុស្សាវរីយដែលមានរចនាបទខ្មែរបុរាណ លក់គ្រឿង បន្លាស់ម៉ូតូ រួមនិងតូបលក់ខោអាវមួយចំនួនផងដែរ។

ចំពោះបញ្ហាសណ្តាប់ធ្នាប់បរបៀបរៀបរយនៅក្នុងនិងក្រៅផ្សារ គណៈកម្មការផ្សារបានរៀបចំបានល្អមួយកំរិតហើយ ក្នុងនោះ ក្នុងមួយសប្តាហ៍យើងក៏បានបាញ់ទឹកលាងផ្សារចំនួន២ដងជាប្រចាំផងដែរ ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print