យុវតីម្នាក់បើកម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្ដបុកស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកំ​ពត៖ យុវតី​ម្នា​ក់បាន​បាត់បង់​ជីវិត​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ត្រូវ​រថយន្តបុក​ពីក្រោយ ​ខណៈដែលនាង​កំពុង​ជិះ​ម៉ូតូ​លើ​ដង​ផ្លូវជាតិ​លេខ​៤១ ក្នុង​​ភូមិ​កំណប់ ឃុំស្រែ​ចែង ស្រុក​ជុំ​គិរី  ខេត្តកំពត ​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

rasmeinews_share_Cri_14

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​រឿន ចន្ថា អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ-​ឃុំ​កើតហេតុ​ខាងលើ​ ។​

ប្រភពដដែលបានបន្ដថា មុនពេល​ហេតុការណ៍​កើតឡើង ​គេ​ឃើញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​តែម្នាក់ឯង​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ តាមបណ្ដោយផ្លូវជាតិលេខ៤១ ខណៈនោះ​ស្រាប់​តែមាន​រថយន្ត​កាម​រី​មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2B-3330 បើក​មកពី​ក្រោយ​ក្នុង​លឿន​យ៉ាង​លឿន​។ លុះមកដល់ចំណុងកើតហេតុ នារីរងគ្រោះក៏បានបត់ម៉ូតូឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថយន្ដបុកពេញ​ទំហឹង បណ្ដាលឲ្យនារីរងគ្រោះដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់។ ពេលនោះ​អ្នកបើកបរ​បានឈប់​រថយន្ត រួច​រត់​គេចខ្លួនបាត់​តែម្តង​ ។

ក្រោយកើតហេតុ​សមត្ថកិច្ច បាន​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះដឹក​ទៅកាន់​មន្ទីរពេទ្យ តែ​ជា​អ​កុល​សជន​រងគ្រោះ​បាន​បាត់បង់ ជីវិត​បន្ទាប់ពី​ចូលដល់​មន្ទីរពេទ្យ​ក្នុង​រយៈពេល​ខ្លី​ ៕

rasmeinews_share_Cri_15

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print