ពិតជាគួរឲ្យភ្ញាក់ផ្អើលមែន ជនសង្ស័យ៥នាក់ រកស៉ីប្តូររូបភាពយកឈើ មកដូរថ្នាំញៀនត្រូវសមត្ថកិច្ចបង្ក្រាប

ចែករំលែក៖

ស្ទឹងត្រែងៈនគបាលប្រឆាំងបទល្មើសការជួញដូរនឹងប្រើប្រាស់នូវសារធាតុញៀន ចុះបង្ក្រាបភ្លាមៗក្រោយពីរបាន ទទួលបានព៍ត៌មានថា មានជនសង្ស័យទាំងប្រាំអ្នក បានរកស៉ីប្តូររូបភាពយកឈើ ប្រណិតមកដោះដូរ យកថ្នាំញៀនដើម្បីប្រើប្រាស់នឹងចែកចាយបន្ត ទើបឈានដល់ការបង្ក្រាបបាន ជនសង្ស័យទាំងប្រាំអ្នក រួមទាំងថ្នាំញៀនជាង(២រយកញ្ចប់តូច)នឹងឈើប្រណិតជាច្រើនដុំ នៅវេលាម៉ោង ១០.២៦នាទី​យប់ ថ្ងៃព្រហស្បត៍ ១៣រោច ទុតិយសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិអូរឬស្សីកណ្តាល ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ជុំវិញរឿងនេះលោកចែម ផាណិត នាយការិយាល័យប្រឆាំងបទល្មើស ការជួញដូរនូវសារធាតុញៀន នៅល្ងាចថ្ងៃទី១០ខែសីហានេះថា ជនសង្ស័យទាំងប្រាំអ្នកខាងលើក្នុងនោះមានជនជាតិឥស្លាម៣អ្នក នឹងជនជាតិខ្មែ២អ្នកសរុប៥អ្នក
១.ឈ្មោះលីម យ៉ាទី អាយុ១៦ឆ្នាំភេទស្រីជនជាតិឥស្លាម
២.នៅ សល់ឡោះ ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិឥស្លាម
៣.រួន សុខគ្រី ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិឥស្លាម
៤.នៅ វណ្ណៈ ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិខ្មែ
៥.ជា សុខជា ភេទប្រុសអាយុ៣៦ ជនជាតិខ្មែ។

លោកបន្តទៀតថាថ្នាំញៀនដែលដកហូតបានប្រភេទមេតំភេតាមីន (ICE) ចំនួន២៣៦កញ្ចប់តូច ទូរស្ទព៍ដៃចំនួន២០គ្រឿង កំព្យូទ័រ១គ្រឿង ក្នុងការបង្ក្រាបនឹងឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងខាងលើនេះ កម្លាំងនគបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្ត សហការជាមួយនគបាលប៉ុស្តិនៅទីនោះទើបបង្ក្រាបបាន ជនសង្ស័យទាំងប្រាំអ្នកខាងលើ ដោយមានការចង្អុលបង្ហាញ អំពីសម្មភាពជនសង្ស័យដឹកឈើ យកទៅដោះដូរនឹងថ្នាំញៀនតាម ចម្លើយរបស់ជនសង្ស័យទាំងប្រាំបានសារភាព។ ចំណែកឈើរួមនឹងម៉ូតូ ត្រូវបានប្រគល់ទៅជំនាញចាត់ការបន្ត ហើយជនសង្ស័យទាំងប្រាំអ្នក រួមនឹងវត្ថុតាងខាងលើ ក្រោយពីរបានកសាងសំណំរឿងរួចនឹងបញ្ចូនទៅសាលាតំបូងខេត្ត នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ចាត់ការតាមនិតិវិធីច្បាប់៕​ ដោយ!មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print