អាសូរ​ណាស់​ ! កសិករម្នាក់ខ្យល់គស្លាប់ពេលកំពុងច្រូតស្រូវក្នុងទឹកជំនន់ ជាមួយ​កងទ័ព​

ចែករំលែក៖

បន្ទាយមានជ័យ ៖​ ពិត​ជា​អាសូរ​ណាស់​ ! កសិករម្នាក់​បានស្លាប់ដោយខ្យល់គដួលលង់ទឹក ខណ:កំពុងច្រូតស្រូវដែលរងគ្រោះដោយទឹកជំនន់កាលពី​រសៀលថ្ងៃទី១០ ខែសីហា ចំណុចវាលស្រែដង្កៀបក្តាមនៅឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ​ ។

ពលកងទ័ពនៃកងពលតូចថ្មើរជើងលេខ៥១ ឱ្យ​ដឹងថា​កសិករជនរងគ្រោះមានឈ្មោះ វឹង សារ៉ែម ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិចកខាងលិច ឃុំរហាត់ទឹក ស្រុមង្គលបូរី ខេត្តបន្ទាយមានជ័យ។

កងទ័ពបន្តថានៅមុនពេលកើតហេតុជនរងគ្រោះជាម្ចាស់ស្រែបានកំពុងច្រូតស្រូវជាមួយកម្លាំងកងពលថ្មើរជើងលេខ៥១ ហើយក៏កេីតខ្យល់គ ដួលលង់ឈ្លក់ទឹកបណ្តាលឱ្យស្លាប់ ។

កម្លាំង​កងពលថ្មើរជើងលេខ៥១ខិតខំជួយសង្គ្រោះជាបន្ទាន់ ហើយដឹកតាមកាណូត​លឿនយកមកភូមិ ប៉ុន្តែមិនអាចសង្គ្រោះបានឡើយ​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print