រយះពេល ០៣ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានចាត់តាំង និងដឹកនាំកម្លាំងផ្ទាល់ ចុះជួយច្រូតស្រូវប្រជាកសិករ ដែលរងផលប៉ះពាល់ដោយទឹកជំនន់  បានចំនួន ០៧គ្រួសារ ស្មើនឹង ០៩ទីតាំងស្រែ ជួយប្រជាជន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ រយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១០  ខែសីហា  ឆ្នាំ២០១៨  ដោយមានការចង្អុលបង្ហាញ ណែនាំពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស  យោងតាមផែនការរបស់គណៈបញ្ជាការឯកភាពខេត្ត និងដោយយោងតាមស្ថានភាពជាក់ស្តែងនៃទឹកជំនន់ ជន់លិចស្រូវរបស់ប្រជាកសិករ ស្ថិតក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី  ខេត្តបន្ទាយមានជ័យ ។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត  បានចាត់តាំង និងដឹកនាំកម្លាំងផ្ទាល់ ចុះជួយច្រូតស្រូវប្រជាកសិករ ដែលរងផលប៉ះពាល់ដោយទឹកជំនន់  បានចំនួន ០៧គ្រួសារ ស្មើនឹង ០៩ទីតាំងស្រែ  ក្នុងនោះ ៖ -ភូមិព្រែកសំរោង ចំនួន ០២គ្រួសារ(ស្មើនឹង ០២ទីតាំងស្រែ)  -ភូមិក្រមល់ ចំនួន ០៣គ្រួសារ(ស្មើនឹង ០៤ទីតាំងស្រែ) និងភូមិពោធិពីរដើម ចំនួន ០២គ្រួសារ(ស្មើនឹង ០៣ទីតាំងស្រែ) ។   ក្នុងនោះផងដែរ  តំណាងម្ចាស់ស្រែដែលរងផលប៉ះពាល់ដោយទឹកជំនន់ទាំង ០៧គ្រួសារ  មានសេចក្តីត្រេកអរ និងសប្បាយចិត្តជាខ្លាំង  ព្រមទាំងធ្វើសេចក្តីថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត  ព្រមទាំងកងកម្លាំងទាំងអស់  ដែលបានចុះជួយច្រូតស្រូវរបស់ពួកគាត់បានទាន់ពេលវេលា និងជាពិសេសពួកគាត់បានថ្លែងអំណរអរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  តែងតែយកចិត្តទុកដាក់ និងបានចាត់តាំងមន្ត្រីក្រោមឱវាទទៅតាមឋានានុក្រម ចុះជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ  និងគ្រោះថ្នាក់ផ្សេងៗជាប្រចាំ និងទាន់ពេលវេលា៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print