ភ្នំពេញៈ ម៉ូតូបុកគ្នា នៅមុខមន្ទីរពេទ្យកុមារជាតិ បណ្ដាលឲ្យបុរសម្នាក់ រងរបួសហូរឈាមពេញមុខ។
គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីម៉ោងជាង៩យប់ថ្ងែទី១០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខកោះ កុះ 1A.8373 បើកបរដោយបុរសម្នាក់ បើកបញ្ច្រាសទិសដៅ ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា សេ125 ស៊េរីឆ្នាំ 2013 ពាក់ស្លាក លេខ កំពង់ស្ពឺ 1A.3488 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរនារីម្នាក់ បើកស្របទិស ដៅចរាចរ ខណៈដល់ចំណុចកើតហេតុនៅមុខមន្ទីរពេទ្យកុមារជាតិស្រាប់តែម៉ូតូឃ្លីកបានជ្រុលទៅបុកម៉ូតូសេ125 ពេញទំហឹង បណ្ដាលឲ្យបុរសអ្នកបើកម៉ូតូហុងដាសេ១២៥ រងរបួស ហូតឈាមពេញមុខ ចំណែកនារីអ្នករួមដំណើរជាមួយគ្នាមិនមានរងរបួសទេ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ធ្វើការសម្របសម្រួល ដោយភាគីខាងម៉ូតូ ឃ្លីក បានសងទៅភាគីខាងម៉ូតូ សេ125 ចំនួន៥០ដុល្លារ ដើម្បីបញ្ចប់រឿង៕ជ្រោយពេជ្រ