សហគមន៍អឺរ៉ុប ៖ នៅថ្ងៃទី១១ខែសីហា នេះសហគមន៍អឺរ៉ុប បានអំពាវនាវ ឲ្យបើកការស្រាវជ្រាវ ជាទ្រង់ទ្រាយ និងតម្លាភាពទៅលើករណីធ្វើឃាតប្រធានាធិបតីវេណេហ្ស៊ូអេឡា មិនបានសម្រេចដោយយន្តហោះដ្រូនគ្មានមនុស្សបើកកាលពីថ្ងៃទី ៤ខែសីហា។
សារព័ត៌មាន AP បានផ្សាយថា៖ ប្រធានគណកម្មការកិច្ចកាចារបរទេស លោកស្រី Ferderica Mogherini បង្ហាញក្តីសង្ឃឹមថា នឹងមានការស្រាជ្រាវប្រកបដោយតម្លាភាព លើករណីប៉ុនប៉ងធ្វើឃាតខាងលើ។
លោកស្រីបានបន្តទៀតថា ៖ សហគមន៍អឺរ៉ុប បានគាំទ្រឲ្យបើកការស្រាវជ្រាវដោយតម្លាភាព និងសន្តិភាព ។
ប្រធានាធិបតីម៉ាឌូរ៉ូ បានចោទប្រកាន់ក្រុមប្រឆាំងនៅពីក្រោយការធ្វើឃាតទាំងនោះ សភាវេណេហ្ស៊ូអេឡាបានដកហូតអភិឯកសិទ្ធ តំណាងរាស្ត្រប្រឆាំងពីររូប ដែលកំពុងរស់នៅបរទេស ក្នុងនោះមានលោក Julio Borges និង Juan Requesens ។
តុលាការវេណេហ្ស៊ូអេឡា បានចេញដិកាចាប់ខ្លួន អតីតតំណាងរាស្ត្រទាំងពីររូប មកកាត់ទោសទៅតាមផ្លូវច្បាប់។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលវេណេស៊ុយអេឡាបានស្នើប៉ូលិសអន្តរជាតិអាំងទែរប៉ូល (Interpol) ធ្វើការចាប់ខ្លួនអតីតអនុប្រធានបក្សប្រឆាំងវេណេស៊ុយអេឡា គឺលោក ជូលីយ៉ូ ប៊ែរហ្គែស (Julio Borges) ដែលត្រូវបានចោទប្រកាន់ថា បានរៀបចំគំរោងធ្វើឃាតប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ កាលពីចុងសប្តាហ៍មុន។
ជុំវិញបញ្ហានេះលោក ហ្សក រ៉ូទ្រីហ្គែស រដ្ឋមន្ត្រីទំនាក់ទំនង និងវប្បធម៌របស់វេណេស៊ុយអេឡា បានគូសបញ្ជាក់ថា៖ «អតីតអនុប្រធានបក្សប្រឆាំងស្តាំនិយម Borges ត្រូវតែចូលមកឆ្លើយនឹងសំនួរនានា អំពីការចូលរួមរបស់ខ្លួនក្នុងទង្វើប៉ុនប៉ងធ្វើឃាតប្រធានាធិបតី ម៉ាឌូរ៉ូ នៅចំពោះមុខតុលាការរបស់វេណេស៊ុយអេឡា»។
គួរបញ្ជាក់ថា ៖ នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋធានីការ៉ាកាស់ លោករដ្ឋមន្ត្រីទំនាក់ទំនងវេណេស៊ុយអេឡា ក៏បង្ហាញផងដែរនូវខ្សែវីដេអូមួយ អំពីអនុប្រធានបក្សប្រឆាំងមួយរូបទៀត គឺលោក ចូអាន រីឃ្វិនសិន (Juan Requesens) បានរួមផ្សំគំនិតគ្នាជាមួយនឹងលោក Borges ដោយមានការជួយពីក្រុមប្រឆាំងនៅវេណេស៊ុយអេឡាផងដែរ។
ផ្អែកទៅលើភស្តុតាងទាំងនេះ រដ្ឋាភិបាលវេណេស៊ុយអេឡា បានស្នើទៅប៉ូលិស Interpol ចេញដីកាចាប់ខ្លួនលោក Borges ពីបរទេសត្រឡប់មកកាន់វេណេស៊ុយអេឡាវិញ ដើម្បីប្រឈមមុខផ្លូវច្បាប់៕
ដោយ៖ មែវ សាធី