ជម្លោះកាន់តែក្តៅ រវាងតារាសម្តែង ណាក់ ស្រីណា និងថៅកែផលិតកម្មមហាហង្ស

ចែករំលែក៖

ភ្នំពេញ៖ សារដ៏ក្តៅគគុកឆ្លើយឆ្លងគ្នារវាង ពិធីការិនីទូរទស្សន៍អាស៊ីអាគ្នេហ៍កញ្ញា ណាក់ ស្រីណា និងថៅកែផលិតកម្មមហាហង្ស លោក អ៊ិន សុភិនបានផ្ទុះឡើងក្រោយពេលតារាស្រីរូបនេះ បានបង្ហោះ​ជាសាធារណៈ​ថា ផលិត​កម្ម​មហាហង្ស បាន​ជំពាក់​ថ្លៃ​សម្ដែង​របស់នាង​រហូត​ដល់​​ចំនួន​២ពាន់​ដុល្លារ ដោយជំពាក់​ប្រមាណ​ជាមួយ​ឆ្នាំ​មក​ហើយ ពោលគឺ​តាំង​ពីភាព​យន្ត​ដែល​នាង​សម្ដែង​អោយ​ត្រូវ​បាន​បញ្ចប់។ ជម្លោះនេះកាន់តែឡើងកម្តៅក្រោយពេលដែលផលិតកម្មលើកឡើងថាដោយសារតែអ្នកទិញអត់មានលុយអោយលោក តាមការកំណត់ ទើបមានការពន្យារពេលដាក់ផ្សាយមកទល់ពេលនេះ។

ផ្តើមដោយការរិះគន់ចំៗកញ្ញា ណាក់ ស្រីណា បានអះអាងថា នេះជាមេរៀនទី១ក្នុងជីវិតជាអ្នកសម្ដែងរបស់នាង ហើយនាងបញ្ជាក់ថានេះគឺជា បំបាក់ទឹកចិត្តចំពោះអ្នកសិល្បករមួយដ៏ធំ ដោយនាងបញ្ជាក់ថា ការព្រមព្រៀង គឺថតចប់ប្រគល់លុយអស់ ដោយមិនមែនមួយឆ្នាំមកហើយនៅតែស្ងាត់ ហើយមិនអើពើក្នុងការដោះស្រាយនោះទេ។

មិនបានមួយថ្ងៃក្រោយពីសារព័ត៌មានបានដកលស្រង់សម្តីនាងមកចុះផ្សាយស្រាប់តែលេចប្រតិកម្មពីលោក អ៊ិន សុភិនថាហេតុផល​ដែល​តារា​សម្ដែង​កញ្ញា ណាក់ ស្រីណា មិន​ទទួល​បាន​តម្លៃ​ថត​នៅសល់​ចំនួន​២ពាន់​ដុល្លារ ក្រោយពេល​ថត​ចប់ មិនមែន​ជា​កំហុស​របស់​ផលិត​កម្ម​របស់​លោក​នោះទេ ប៉ុន្តែ​គឺកំហុស​របស់​អតិថិជន​របស់​លោក​ដែលជា​អ្នក​ស្នើ​អោយ​លោក​ផលិតរឿង ”មរតកចុក​ឈាមៗ ហើយ​តម្រូវអោយ​លោក​ជ្រើស​យក​នាង​អោយ​ធ្វើ​ជា​តួឯក​ប៉ុណ្ណោះ។លោកថ្លែង​បញ្ជាក់​ថា ​ក្រោយ​ពេល​ផលិត​ចប់ អតិថិជន​របស់​លោក​មិនបាន​ប្រគល់​លុយ​អោយ​លោក​តាម​ការកំណត់ ទើប​លោក​ត្រូវតែបង្កក់​តម្លៃ​​នៅសល់​របស់​នាង​ដូចគ្នា។ លោក​និយាយ​ថា”ខ្ញុំមិន​អត់​២ពាន់​អោយ​គាត់​(ណាក់ ស្រីណា)ទេ ប៉ុន្តែ​អោយ​ខ្ញុំ​អោយ​យ៉ាង​មិច បើអ្នក​ដែលតម្រូវ​អោយ​ខ្ញុំយក​គាត់សម្ដែង មិន​ទាន់​មាន​លុយ​អោយខ្ញុំ​គ្រប់ផង​ហ្នឹង ចឹង​ខ្ញុំមាន​លុយ​ណា​បើក​អោយ​គាត់!”។លោក​បង្ហើបថា អ្នក​ទិញភាព​យន្ត​មួយនេះ​របស់​លោក នៅខ្វះ​ប្រមាណ​ជិត២​ម៉ឺន​ដុល្លារ​ទៀត ទើប​មាន​សិទ្ធិ​បញ្ចាំង​រឿង ទើប​លោក​ត្រូវតែ​បង្កក់​ថវិកា​កញ្ញា ណាក់ ស្រីណា ដែលជាតារា​ជម្រើស​ដោយ​អតិជន​នោះ ជាការ​ត្រលប់​វិញ។ ក្នុងនោះ​លោក​ក៏បាន​ទម្លាយ​ថា មិនមែន​មាន​តែ​កញ្ញា នោះ​ទេ ដោយ​ផលិត​កម្ម​មហាហង្ស​ជំពាក់​លុយ​មិន​ទាន់​បើក​ថ្លៃសម្ដែង​អោយ គឺតារា​មួយ​ចំនួន​ផ្សេង​ទៀត ក៏មាន​ផងដែរ ដោយសារ​តែ​តារាទាំង​នោះ​ក្នុង​ពេលកុង​ត្រា​គឺអោយ​មួយ​អាទិត្យ៣​ថ្ងៃ ឬ២ថ្ងៃ តាមអ្វី​ដែល​បាន​ព្រមព្រៀង ប៉ុន្តែ​ដល់ពេល​ចេញថ​ត​គឺសុំ​ថ្ងៃណា​ក៏រវល់​ដក​ឃ្លា​មិន​បាន ហើយ​នៅពេល​ចុះ​ថតទៀត​សោត គឺណាត់​ម៉ោង​៧ មកម៉ោង​១០ ហើយ​ទារទៅ​មុន​រហូត ធ្វើអោយ​ការ​ផលិត​របស់​លោក​យឺត​យ៉ាវ និង​មាន​បញ្ហាជាមួយ​ប៉ុស្តិ៍​ទូរទស្សន៍​មិនឈប់ ដល់ថ្នាក់​ទូរទស្សន៍​ខ្លះ​មិន​បើក​លុយ​អោយ​លោកក៍មាន។

ការថ្លែងនេះដែរក៏បានធ្វើឲ្យតារាស្រីស្រគត់ស្រគំណាក់ ស្រីណា ថ្លែងតបយ៉ាងរហ័សដោយចាត់ទុកការបកស្រាយរបស់លោកអ៊ិន សុភិនថាជាហេតុផលដែលគ្មានទំនួលខុសត្រូវលើការងារ​ ព្រមទាំងប្រើល្បិចពិសពុលកេងប្រវ័ញលើកំលាំងពលកម្មមនុស្សជាច្រើនអ្នកព្រោះតែប្រយោជន៍របស់ខ្លួន។គ្រាដែលនាងធ្លាប់​បានបំពេញការងារជូនក្រុមហ៊ុនរបស់លោកតាមតួនាទីនិងកិច្ចសន្យាការងារតាមលក្ខខណ្ឌហើយក៏មិនមែនជារឿងដែលលោកទៅយកអតិថិជនមកពាក់ពន្ធ័ហើយដោះសារយករួចខ្លួននោះទេ​ ។នាងថាគេជាភ្ញៀវរបស់លោកគេមានសិទ្ធជ្រើសរើសតួរ​ តែសំខាន់លោកឯង(អ៊ិន សុភិន)ជាអ្នកចរចារតំលៃជាមួយតួរដូច្នេះលោកត្រូវមានទំនួលខុសត្រូវមកលើតួរ។នាងក៏មិនបានទៅអង្វរក្រាបលន់តួខាងអតិថិជនរឺខាងផលិតកម្ម ឲ្យយកនាងធ្វើជាតួរឯកទេ​ ក៏ប៉ុន្តែ​លោកនិងអតិថិជនជាអ្នកសំរេចដោយខ្លួនឯងចឹងលោកត្រូវមានំនួលខុសត្រូវចំពោះរឿងនេះ​។នាងបានស្នើឲ្យផលិតកម្មមហាហង្សមេត្តាបញ្ឈប់នូវសកម្មភាពដែលជះផលអាក្រក់ខ្លាំងណាស់ដល់មនុស្សជាច្រើនអ្នកដែលគេមានបេះដូងបំរើសិល្ប:​ដោយក្តីស្រលាញ់ហើយនាង ហើយនាងចង់កត់បទពិសោធន៍ដ៏ឈឺចាប់មួយនេះទុកនិងជាសារដើម្បីផ្សព្វផ្សាយដល់បងប្អូនដទៃទៀតកុំឲ្យគេរងគ្រោះបន្ត។

គួរបញ្ជាក់ដែរថា រឿង “មរតកចុកឈាម”បានប្រកាសដំណើរការចេញថតអស់រយៈពេលជាងមួយឆ្នាំមកហើយ ដោយគ្រោងនឹងធ្វើការចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេហ៍ប៉ុន្តែត្រូវបានខកខានក្រោមហេតុផលិតកម្មនៅមិនទាន់បានទទួលុយគ្រប់ពីស្នានីយទូរទស្សន៍ ៕  ដោយ វឌ្ឍនា

 

 

 

 

 

 

 

 

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print