ការកែសម្ផស្សកាន់តែពេញនិយមនិងទំនើប

ចែករំលែក៖

ភ្នំពេញ៖ ស្របតាមការវិវឌ្ឍន៍របស់សង្គម និងការនិយមបង្អួតសម្រស់គ្នាការជ្រើសរើសវិធីកែសម្រស់ឲ្យកាន់តែស្រស់ស្អាតទាក់ទាញកាន់តែទទួលបានការពេញនិយមខ្លាំងពីមនុស្សគ្រប់វ័យនិងភេទ។ ការរីកដុះដាលនៃការបង្កើតគ្លីនិកថែសម្រស់ក៏កាន់តែមានចំនួនច្រើនជាមួយនឹងការប្រកួតប្រជែងបច្ចេកវិទ្យានិងតម្លៃដ៏សម្បើមដើម្បីទាក់ទាញអតិថិជន។

ការជ្រើសរើសក្លីនិកកែសម្រស់បានត្រឹមត្រូវក៏កាន់តែធ្វើឲ្យអ្នកស្វែងរកសេវាកែសម្រស់កាន់តែមានទំនុកចិត្តថានឹងមិនជះឥទ្ធិពលអវិជ្ជមានដល់សម្រាប់ពួកគេ។ E Care Beauty Clinic  ដែលគេស្គាល់ថាជាក្លីនិកថែរក្សា និងកែសម្ផស្សល្បីឈ្មោះនៅកម្ពុជាក៏បានប្រកាសជួយលើកកម្ពស់ផ្នែកស្រស់ជាមួយឧបករណ៍ទាន់សម័យចុងក្រោយជាមួយនឹងទំនុកចិត្តខ្ពស់ផងដែរ។ ការប្រកាស និងពង្រីកសេវាកម្មរបស់ក្លីនិកនេះបានធ្វើឡើងក្រោយពីក្លីនិចនេះបានប្រកាសបើកដំណើរការបន្ថែមសាខាថ្មីរបស់ខ្លួននៅជាប់និងរបងប៉ុស្ព៏ទូរទស្សន៏អាស៊ីអាគ្នេយ៍ ។

លោកស្រី សេង ពេជ្របញ្ញា ដែលជានាយិការផ្ទាល់នៅ E CARE BEAUTY CLINIC លោកស្រីបានមានប្រសាសន៏ថាគិតមកដល់ពេលនេះគឺ គ្លីនិកលោកស្រីបានបើកដំណើរការអស់រយៈពេលជាង ៦ ឆ្នាំមកហើយ ដោយសាមើលឃើញពីតម្រូវការ

កើនទ្បើងរបស់អតិថិជនពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរទើបលោកស្រី សំរេចចិត្ត បង្តើតសាខាទី ៣ នេះទ្បើងដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន របស់លោកស្រីដែលមានលំនៅដ្ឋាននៅម្តុំនោះលោកស្រីបានបន្តទៀតថា នៅថ្ងៃខាងមុខលោកស្រីមានគំរោងនិងបង្កើតសាខាថ្មីៗបន្ថែមទៀត ។លោកស្រី បន្តថាបច្ចុប្បន្នបច្ចេកវិទ្យាកាន់តែជឿនលឿនក្លីនិកអ្នកស្រីក៏បានជំរុញការបង្កើនទំនុកចិត្តតាមរៈការបំពាក់ ដើម្បីយកមកបំរើជូនប្រជាជនកម្ពុជាយើង ក្នុងតំលៃទាប ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាជនខែ្មរដែលមាន ប្រាក់ចំណូលទាប និង មធ្យឧបករណ៍ទំនើបគួរជាទីទុកចិត្ត និងប្រកដោយតម្លៃមរម្ភ។

គួរបញ្ជាក់ដែរថាបច្ចុប្បន្នការថែ និងកែសម្រស់កាន់តែមានការពេញនិយមខ្លាំងពីប្រជាពលរដ្ឋជាច្រើនដែលមិនត្រឹមតែសិល្បករដែលត្រូវការប្រើប្រាស់សម្រស់ជាដើមទុននោះទេសូម្បីតែប្រជាពលរដ្ឋទូទៅគ្រប់វ័យ និងគ្រប់ភេទបានស្វែងរកសេវាថែទាំ និងកែលម្អសម្រស់របស់ខ្លួនឲ្យស្របទៅតាមការពេញនិយមរបស់សង្គមផងដែរ៕

ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print