ពលរដ្នមួយចំនួនតូចនៅមិនទាន់ទទួលយកការណែនាំពីអាជ្ញាធរ ក្នុងការចោលសំរាមតាមទីសាធារណៈ

ចែករំលែក៖

ខេត្តសៀមរាប ៖ ជារឿយៗអាជ្ញាធរក្រុង ក៏ដូចជាអាជ្ញាធរដែនដី បានណែនាំពលរដ្នអោយចេះសំអាត ចេះស្រលាញបរិស្ថាន និងរួមគ្នាថែរក្សាអនាម័យ តាមផ្ទះ តាមទីសាធារណះនិងតាមតំបន់នានាក្នុងក្រុងនិងក្រៅក្រុងក្នុងខេត្តសៀមរាប ប៉ុន្ដែរការណែនាំនេះ ហាក់បីរដូចជាមានប្រសិទ្ធភាពតែមួយរយះតូចតែប៉ុណ្ណោះ ក្រោយមកពលរដ្នមួយចំនួនតូចនៅតែយកសំរាម កាកសំណល់ទៅចោលដដែល ទោះបីមានការណែនាំឬដាក់បំរាមក៏ដោយ គឺចាក់សំរាប់បំពានលើផ្លាកសញ្ញាបំរាមនោះតែម្ដង។

ជាក់ស្ដែងនៅតាមកំណាត់ផ្លូវមួយចំនួន នៅផ្លូវក្រវ៉ាតវាងក្រុងខេត្តសៀមរាប ចំនុចផ្លូវខាងក្រោយផ្សារលើធំថ្មី ភូមិតាវៀន មានគំនរសំរាមជាច្រើនកន្លែង ដែលពលរដ្នកំពុងតែចាក់សំរាប់គរមួយថ្ងៃបន្ដិចៗ ទោះមានផ្លាកបំរាមក៏ដោយ ។

តាមប្រភពព័ត៏មានពីមន្រ្ដីបរិស្ថានម្នាក់បានអោយដឹងថាបានអោយដឹងថា អ្នកដែលតែងតែយកសំរាមទៅចោលនោះភាគច្រើនគឺ ពលរដ្នដែលលក់ដូរបន្លែរ បង្ការ ត្រីសាច់ នៅផ្សារលើធំថ្មី និងតាមហាងលក់ដូរតាមដងផ្លូវមួយចំនួន និងតាមផ្ទះមួយភាគតូចដែលបានយកកាក់សំណល់ទាំងនេះទៅចោល។

លោក ស៊ូប្លាតុង អភិបាលក្រុងសៀមរាបធ្លាប់ផ្ដល់បទសម្ភាសតាមទូស័ព្ទ កន្លងមកថា លោក តែងតែចុះផ្សព្វផ្សាយ និងណែរនាំ ពលរដ្នអោយចេះសំអាត ចេះវិចខ្ចប់កាកសំណល់ និងយកទៅដាក់ក្នុងធុងសំរាម អោយបានត្រឹមត្រូវ ទុកអោយរថយន្ដប្រមូលសំរាមគេមកប្រមូល តែពលរដ្នមួយចំនួនតូចមិនព្រមទទួលយកការណែនាំនេះទេ។

មហាជនបានជំរុញសុំអោយអភិបាលក្រុងគួរវិធានណាមួយដើម្បីចាត់ការអោយមានប្រសិទ្ធិភាព មិនត្រូវទុកកិច្ចការដដែលៗនេះអោយកើតមានតទៅទៀតទេ ព្រោះវាជាទំលាប់អាក្រក់ដែលអ្នកដ៏មិនគួរយកតំរាបតាម និងដើម្បីអោយទីក្រុងទេសចរណ៍មួយនេះក្លាយជាទីក្រុងដែលមានបរិស្ថានល្អ៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print