យោងតាមរដ្ឋាភិបាលអុីតាលីបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស៣០នាក់បានស្លាប់ក្នុងការបាក់រលំស្ពានឈ្មោះថាម៉ូរង់ឌី(Morandi)ផ្លូវហាយវេA១០នៅGenes ភាគខាងជេីងប្រទេសអុីតាលីកាលពីថ្ងៃអង្គារ៍ទី១៤ខែសីហានេះ។បេីយោងតាមមន្រ្តីក្រសួងមហាផ្ទៃលោមMatteo Salviniបានថ្លែងថា « ខ្ញុំសូមអរគុណអ្នកពន្លត់អគ្គីភ័យ ក្រុមជួយសង្គ្រោះនិងអ្នកស្ម័គ្រចិត្តដែលបានធ្វេីអន្ដរាគមន៍តាំងពីនាទីដំបូងនិងនៅតែបន្ដការជីកកកាយជួយសង្រោះជីវិត។ប៉ុន្តែជាអកុសលគឺមានមនុស្ស៣០នាក់បានស្លាប់និងរងរបួសជាច្រេីននាក់យ៉ាងធ្ងន់ធ្ងរ។រូបភាពដែលគួរឲ្យចាប់អារម្មណ៍បំផុតបង្ហាញពីផ្នែកសំខាន់នៃផ្លូវដ៍ធំបានកាត់ផ្ដាច់យ៉ាងច្បាស់។ក្រុមអ្នកពន្លត់អគ្គីភ័យបានប្រមូលផ្ដុំនៅកន្លែងកេីតហេតុដែលគិតថារថយន្តជាច្រេីនគ្រឿងដែលជិៈឆ្លងកាត់ស្ពាននេះបានធ្លាក់ចូលទៅក្រោម៕
ម្លិះ
...