ជោគវាសនា​ លោក​ គឹម​ សុខ​ នឹង​ត្រូវ​តុលាការ​សម្រេច​រសៀល​នេះ​ ដោះលែង​ ឬ​ មិន​ដោះលែង​

ចែករំលែក៖

ភ្នំពេញ​ ៖ មន្ត្រី​តុលាការ​ ថ្លែង​ថា​ នៅរសៀលថ្ងៃទី១៤ ខែសីហា នេះ​ តុលាការ​នឹង​ពិនិត្យ​ករណី​លោក​គឹម​ សុខ​ លើការអនុវត្តទោសរបស់លោកក្នុង​ពន្ធនាគារ​ដើម្បីពិចារណាថា តើត្រូវដោះលែង ឬបន្តឃុំខ្លួនទៀត។

លោក គឹម សុខ កាលពីរសៀល​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ២០១៧ ត្រូវបានចៅក្រម​ជំនុំជម្រះសាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ប្ញទ្ធី សម្រេច​ផ្ដន្ទាទោសដាក់​ពន្ធនាគារ​ចំនួន១៨​ខែ និង​ពិន័យ​ប្រាក់ចំនួន៨​លាន​រៀល រួម​នឹង​ប្រាក់​សង​ជំងឺ​ចិត្ត​ដល់​ដើមបណ្តឹង៨០០​លាន​រៀល ក្រោមការចោទប្រកាន់ពី​បទ​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ​ជាអាទិ៍។

ការផ្តន្ទាទោសនេះ ធ្វើឡើងបន្ទាប់ពី លោក គឹម សុខ បានញុះញង់ និងបរិហារកេរ្តិ៍គណបក្ស​ប្រជាជន​កម្ពុជាថា ​នៅ​ពី​ក្រោយ​ឃាតកម្ម​បណ្ឌិត កែម ឡី។

គួរបញ្ជាក់ថា បច្ចុប្បន្ន​លោក​ គឹម​ សុខ​ កំពុងត្រូវបានឃុំខ្លួន នៅពន្ធនាគារព្រៃស។ លោកក៏នៅ​ជាប់​បណ្តឹង​មួយ​ទៀត​ ដែល​ប្តឹង​ដោយ​មេធាវីសម្តេច​តេជោ​ ហ៊ុន សែន ដូច​គ្នា​គឺ​ពាក់ព័ន្ធ​ករណីដែលអ្នកវិភាគរូបនេះ បាន​ចោទប្រកាន់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស​ ប៉ុន្តែរក​ឃាតក​មិន​ដែល​ឃើញ​៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print