ស្រ្តីម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់ «ដួងច័ន្ទ២» សង្ស័យមិត្តប្រុសសម្លាប់

ចែករំលែក៖

ភ្នំពេញ : ស្រ្តីម្នាក់អាយុប្រហែល៤០ឆ្នាំ ត្រូវបានម្ចាស់ផ្ទះសំណាក់ ដួងច័ន្ទ២ ឃើញ ដេកស្លាប់នៅក្នុងបន្ទប់ ផ្ទះសំណាក់ ដួងច័ន្ទ២ មានការភ្ញាក់ផ្អើលតែមង្ត ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១​និង​៣០នាទីរសៀល ថ្ងៃទី១៤ខែសីហា ឆ្នាំ២០១៨ត្រង់ចំណុចផ្ទះសំណាក ដួងច័ន្ទ២ លេខ៥០២Eនិង៥០២F តាម​បណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសម្ដីពីម្ចាស់ផ្ទះសំណាក់ ដួងច័ន្ទ២ បានប្រាប់ សមត្ថកិច្ច អោយដឹងថា មានគ្នា២នាក់ប្រុសម្នាក់ស្រីម្នាក់នេះបានមកជួលស្នាក់នៅផ្ទះ សំណាក់ ដួងច័ន្ទ២ របស់ខ្លួន កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣​ខែសីហា ឆ្នាំ២០១៨ត្រង់ចំណុចផ្ទះសំណាក ដួងច័ន្ទ២ ។

គាត់បានបន្តថាលុះដល់ព្រឹកក៏បុរសដែរមកជាមួយស្រ្តីរងគ្រោះខាងលើក៏បានជិះម៉ូតូមួយគ្រឿងម៉ាហុង​ដាc125បានជិះចេញទៅបាត់តែមង្ត មិនឃើញត្រលប់មកវិញឡើង រហូតនៅវេលាម៉ោងកើតហេតុម្ចាស់ផ្ទះសំណាក់មិនឃើញជនរងគ្រោះដេកមិនងើបក៏មានការសង្ស័យក៏បានស្រែកហៅទោះជាយ៉ាងណាក៏មិនឮ គាត់ក៏បានមើលតាមប្រឡោះឃើញជនរងគ្រោះបានដេកស្លាប់ នៅក្នុងបន្ទប់ធ្វើអោយមានការភិតភ័យយ៉ាងខ្លាំងក៏បានទៅរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកត្រួតពិនិត្យមើលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនេះចោមរោមមើល។

បច្ចប្បន្ន សមត្ថកិច្ចជំនាញបានចុះមកធ្វើកោសល្យវិច័យនិងមិនទាន់បញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារអីនោះទេតែប្រជាពលរដ្ឋរស់នៅក្បែរសង្ស័យថាជារឿងឃាតកម្ម ៕ ស រស្មី

 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print