ក្រុមឧកញ៉ា ស៊ឹង សំអុល , តុប វីដា , ប៉ោ សំអឿន អាចបញ្ចៀសរថយន្តបាកុងជាច្រើន​រយគ្រឿង​ចេញពីព្រៃកុងកុងមកជ្រកនៅក្រុមហ៊ុន៩៩៩៩

ចែករំលែក៖

ខេត្តមណ្ឌលគីរី ៖ ក្រុមឧកញ៉ា ស៊ឹង សំអុល , តុប វីដា , ប៉ោ សំអឿន កំពុងជ្រួលច្របល់ ប្រើគ្រប់មធ្យោ បាយដើម្បីរួចផុតពីសកម្មភាពបង្ក្រាបឈើល្មើសច្បាប់ ក៏ដូចជាមធ្យោបាយដឹកជញ្ជូនឈើរបស់ពួកគេដោយក្តី រន្ទះសារ និងព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការប្រឈមចំពោះមុខច្បាប់ ប្រសិនបើសមត្ថកិច្ចឈានដល់ការ បង្ក្រាបបទល្មើសជាក់ស្តែង ។

ប្រភពគួរឲ្យជឿទុកចិត្តបានធ្លោយឲ្យដឹងថា តាមគម្រោងនៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ រថយន្ត បាកុងប្រមាណជិត៣០០គ្រឿង អាចនឹងត្រូវគេចចាកចេញពីព្រៃកុងកុងៗ ដែនជម្រកសត្វភ្នំព្រិច មកកាន់ ស្រុកកែវសីមា តាមក្រុមហ៊ុន៩៩៩៩ ត្រង់ចំណុចប៉ោដើមស្វាយ ខណៈក្រុមរថយន្តទាំងនោះកំពុងជ្រួល ច្រាល ហើយភាគច្រើនជារថយន្តអ្នកស្រុកកែវសីមា និងនៅកា៣ ស្រុកស្នួល ខេត្តក្រចេះ ដែលភាគច្រើនរថ យន្តបាកុងជារបស់សមត្ថកិច្ចទៀតផង ។ បញ្ហានេះ សមត្ថកិច្ចអាចនឹងមានវិធានការណ៍បិទនៅច្រកនៅក្រុម ហ៊ុន៩៩៩៩ ដើម្បីឈានដល់ការចាប់ក្នុងបទល្មើសជាក់ស្តែងរាល់សកម្មភាពរថយន្តបាកុងដឹកឈើ ទម្លាក់ ឈើ ហើយពេលនេះកំពុងតែពួនគេចនៅក្នុងព្រៃ ។

ចំណែកឯក្រុមឧកញ៉ា ស៊ឹង សំអុល , តុប វីដា , ប៉ោ សំអឿន ក៏កំពុងធ្វើកិច្ចការនេះជាមួយនិងដៃគូរបស់ខ្លួន ក្នុងនោះក៏មានក្រុមសមត្ថកិច្ចជាច្រើនក្រុម ដែលបាន  ទទួលកញ្ចប់ក្នុងបទល្មើសនេះ អង្គុយប្រមូល​ផ្តុំគ្នានៅខេត្តមណ្ឌលគិរី ភ័យបុកពោះព្រលឹងចុងសក់ និងកំពុង តាមដានព័ត៌មាន ដើម្បីបញ្ជូនទៅកាន់ដៃជើងរបស់ខ្លួន បញ្ចៀសពីការបង្ក្រាបរបស់សមត្ថកិច្ច ចំពោះបទ​ល្មើសព្រៃឈើទ្រង់ទ្រាយធំត្រូវបានបែកធ្លាយ ហើយប្រឈមនឹងការបង្ក្រាបដោយវិធានការយកចិត្តទុកបំផុត របស់ថ្នាក់លើ ដោយគេរំពឹងថាប្រតិបត្តិការនេះ អាចនឹងជោគជ័យ ក៏ដូចជាបន្តនីតិវិធីដើម្បីរកមេខ្លោង ដែល  មានឧកញ៉ាទាំង៣នាក់ខាងលើនេះ ៕ សុខខេមរា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print