គំនរឈើអារឡាំងជ្រុងជិត ១០០កំណាត់នៅចំណុចរណ្ដៅចិនជីកថ្មភ្នំតាំងយ៉

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់រាយការណ៍ នាព្រឹកថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នេះថា គំនរឈើប្រភេទចំរុះដែលគេអារឡាំងជ្រុងជិត ១០០កំណាត់ ស្មើរនឹងប្រមាណជិត ៣០ម៉ែត្រត្រីគុណ សង្ស័យក្រុមឈ្មួញដឹកយកមកទំលាក់ទុក ដើម្បីត្រៀមលើកឡើងរថយន្តដឹកចេញបន្ត។

ប្រភពបន្តទៀតថា រហូតមកដល់ម៉ោងនេះឈើទាំងនោះពុំទាន់ឃើញមានសមត្តកិច្ចស្ថាប័នពាក់ព័ន្ធណាមានវិធានការនៅឡើយនោះទេ ដូច្នេះសូមមន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធ ពិសេសគណៈបញ្ជាការឯកភាពស្រុកវាលវែងមានចំណាត់ការផង ឬក៏ករណីនេះមានការទំនាក់ទំនងគ្នា ព្រោះចំណុចនោះជាសម្បុកបទល្មើសព្រៃឈើទៅហើយ៕ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print