គំនរឈើអារឡាំងជ្រុងជិត ១០០កំណាត់នៅចំណុចរណ្ដៅចិនជីកថ្មភ្នំតាំងយ៉

ចែករំលែក៖

 ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់រាយការណ៍ នាព្រឹកថ្ងៃពុធ ៤កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នេះថា គំនរឈើប្រភេទចំរុះដែលគេអារឡាំងជ្រុងជិត ១០០កំណាត់ ស្មើរនឹងប្រមាណជិត ៣០ម៉ែត្រត្រីគុណ សង្ស័យក្រុមឈ្មួញដឹកយកមកទំលាក់ទុក ដើម្បីត្រៀមលើកឡើងរថយន្តដឹកចេញបន្ត។

 ប្រភពបន្តទៀតថា ទីតាំងគំនរឈើអារឡាំងជ្រុងខាងលើ នៅចំណុចភ្នំតូច ១មានរណ្ដៅក្រុមហ៊ុនចិនជីកយកថ្ម ផ្នែកខាងត្បូងផ្លូវជាតិលេខ៥៥ចម្ងាយប្រមាណ  ៣០០ម៉ែត្រ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយហូតមកដល់ម៉ោងនេះឈើអារទាំងនោះ ពុំទាន់ឃើញមានសមត្តកិច្ចស្ថាប័នពាក់ព័ន្ធណាមានវិធានការនៅឡើយនោះទេ ដូច្នេះសូមមន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធ ជាពិសេសគណៈបញ្ជាការឯកភាពស្រុកវាលវែងមានចំណាត់ការផងបាទ ឬក៍ករណីនេះមានការទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតទៅហើយ? ព្រោះចំណុចនោះជាសម្បុកពោធិ៍ពេញទៅដោយបទល្មើសព្រៃឈើយ៉ាងអនាធិតេយ្យ៕

...

ដោយ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print