សមត្ថកិច្ចឃាត់ខ្លូនជនសង្ស័យបានម្នាក់ និងរថយន្តមួយគ្រឿងបន្ទាប់ពីធ្វើសកម្មភាពចូលប្លន់ផ្ទះលក់ថ្នាំពេទ្យ ពាក់ព័ន្ធរឿងទំនាស់ដីធ្លីនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានក្រុមជនប្រដាប់អាវុធ៣នាក់ជិះរថយន្តកាមរីចូលផ្ទះលក់ថ្នាំពេទ្យបាញ់ឲ្យរងរបួស២នាក់ឪពុកកូន កាលពីរវេលាម៉ោង៦ និង៥នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥នៅផ្ទះលោកវេជ្ជបណ្ឌិតឈួរ សុម៉ាលីនៅភូមិចុងព្រែកសង្កាត់ស្វាយរៀង ក្រុងស្វាយរៀងនោះសង្ស័យជារឿងគំនុំក្នុងករណីទំនាស់ដីធ្លីនៅក្រុងបាវិត ។

?????????????

យោងតាមមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាម្ចាស់ផ្ទះឈ្មោះលោកវេជ្ជបណ្ឌិតឈួរ សុម៉ាលី ភេទប្រុស អាយុ៤៧ឆ្នាំមានប្រពន្ធឈ្មោះអ៊ឹមហាយសៀវ អាយុ៣៨ឆ្នាំមុខរបរអ្នករកស៊ីទិញលក់ដីមានទីលំនៅក្នុងឃុំសង្កាត់ខាងលើ ។

ប្រភពបន្តថារីឯកូនប្រុសដែលរងរបួសត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំកជើងខាងស្ដាំពីសំណាក់ជនបង្កមានឈ្មោះសុម៉ាលី រតនៈ អាយុ៦ឆ្នាំដោយក្រុមគ្រួសារបញ្ជូនបន្តទៅព្យាបាលនៅគ្លីនិកឯកជនដើម្បីសង្គ្រោះ។ ចំពោះជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ មានឈ្មោះសំស៊ីនីមានទីលំនៅក្នុងភូមិ ច្រកលាវសង្កាត់ក្រុងបាវិត ។ និង៥នាក់ទៀតដែលសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនមានទី១.ឈ្មោះសៀវកាសី ទី២.ឈ្មោះសារ៉ុម ដារា ហៅក្រូច ភេទប្រុសអាយុ៣១ឆ្នាំ ជាអ្នកបើករថយន្តដឹកខ្មាន់កាំភ្លើងធ្វើសកម្មភាព(រត់គេចខ្លួនបាត់)នៅភូមិតាបិបសង្កាត់-ក្រុងបាវិត ទី៣.ឈ្មោះក្យឿង ទី៤.ឈ្មោះទឹមលីង និងទី៥.ឈ្មោះចូវ ។

យោងតាមសាក្សីបានអោយដឹងថាមុនពេលកើតហេតុមានរថយន្តកាមរីឆ្លាម ពណ័ខ្មៅមួយគ្រឿងជិះគ្នាបីនាក់មកឈប់ខាងជើងផ្ទះលក់ថ្នាំពេទ្យយីហោ(ឈួសុមាលី)ហើយមាន២នាក់បានប្រើល្បិចរកទិញថ្នាំពេទ្យខណៈលោកគ្រូពេទ្យឈួសុមាលី ក៏បានផ្សំថ្នាំអោយស្រាប់ពេលនោះជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ក៏បានទាញកាំភ្លើងខ្លីពីចង្កេះមកភ្ជង់ម្ចាស់ផ្ទះប៉ុន្តែដោយជនរងគ្រោះចេះក្បាច់គុណតៃខ្វាន់ដូខ្សែក្រវ៉ាត់៣ដាន់បានតបតចាប់ប្រតាយយកកាំភ្លើងបានបណ្ដាលអោយជ្រុះកាំភ្លើងពីដៃបន្ទាប់មកស្រាប់តែមានជនសង្ស័យម្នាក់ទៀតបានដកកាំភ្លើងបាញ់ទៅលើជនរងគ្រោះប៉ុន្តែគេចផុតក្បាលគ្រាប់បានហោះទៅត្រូវកូនប្រុសនៅឈរខាងក្រោយមួយគ្រាប់ ។

ក្រោយពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យទាំងនោះភិតភ័យក៏នាំគ្នារត់ឡើងរថយន្តគេចខ្លួន រីឯអាម្នាក់ទៀតរត់ឡើងមិនទាន់ក៏រត់គេចខ្លួនតាមផ្លូវប្រមាណជាង២០០ម៉ែត្រក៏ហៅម៉ូតូឌុបជិះប៉ុន្តែសំណាងអាក្រក់ឡើងជិះចំម៉ូតូសមត្ថកិច្ចស្លៀកពាក់ស៊ីវិលក៏ដឹកចូលបន្ទាយកងរាជអាវុធហត្ថក្រុងស្វាយរៀងចាប់វាយខ្នោះបានយ៉ាងងាយស្រួលតែម្ដងទៅ ។

ក្រោយកើតហេតុសមត្ថកិច្ចក៏បានចុះមកធ្វើកំណត់ហេតុនិងសាកសួរទៅលើគ្រួសារជនរងគ្រោះលុះរហូតមកដល់ព្រឹកថ្ងៃទី២២ ខែវិឆ្ឆិកា ឆ្នាំ២០១៥លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងសហការជាមួយសមត្ថកិច្ចបានកំណត់មុខសញ្ញាអស់ហើយនិងរកឃើញរថយន្តដែលក្រុមជនសង្ស័យទាំងនោះជិះធ្វើសកម្មភាពហើយបានយកទៅលាក់ទុកនៅផ្ទះបងព្រមទាំងហៅម្ចាស់ផ្ទះសាកសួរផងដែរ។

បើតាមឈ្មោះអ៊ឹមហាយសៀវ ត្រូវជាប្រពន្ធម្ចាស់ផ្ទះបានបង្ហើបអោយដឹងថា រូបគាត់ជាអ្នករកស៊ីទិញលក់ដីនិងចងការប្រាក់រាប់ឆ្នាំមកហើយនៅខេត្តស្វាយរៀងប៉ុន្តែ៣ទៅ៤ថ្ងៃមុននេះរូបគាត់ក៏ធ្លាប់មានទំនាស់ជាមួយភាគីម្ខាងទៀតរឿងដីធ្លីមួយកន្លែងនៅក្រុងបាវិតផងដែរ ។

រហូតមកដល់រសៀលថ្ងៃទី២២ ខែវិឆ្ឆិកា ឆ្នាំ២០១៥សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យដើម្បីស្វែងរកមុខសញ្ញា៥នាក់បន្តទៀតមកផ្ដន្ទាទោសអោយខានតែបាន៕

IMG-20151122-WA0003 IMG-20151122-WA0005 IMG-20151122-WA0004

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print