ដោយមានការដឹកនាំនិងភាពទទួលខុសត្រូវខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់និងមានជីវភាពខ្វះខាត លោក សំ តុលា ទឹកជំនន់ មានជីវភាព ខ្វះខាត ចុះដល់លំនៅដ្ឋាន ចំនួន៣៥គ្រួសារ

ចែករំលែក៖

ខេត្តកណ្តាល៖ នាថ្ងៃសៅរ៍៧កេីត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធសក្កិព.ស២៥៦២ត្រូវនិងថ្ងៃទី១៨ខែសីហាឆ្នាំ២០១៨ លោកឧត្តមសេនិយ៍សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំកម្លាំងក្រោមឱវាទ និង លោកឧកញ៉ា សុខ ស្រស់ ប្រធានសភាពានិជ្ជកម្មខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ព្រមទាំងសហការី បានចុះត្រួតពិនិត្យ សភាពការណ៍ ក្នុងភូមិសាស្រ្ត និងចុះសួរសុខទុក្ខ ចែកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ មានជីវភាព ខ្វះខាត

ចំនួន៣៥គ្រួសារ ដល់លំនៅដ្ឋាន រួមមាន :

ស្រុកខ្សាច់កណ្តាល៣៤គ្រួសារនិងស្រុកពញាឮ២គ្រួសារ។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ។

ការចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋនាពេលនេះ លោកឧត្តមសេនីយ៍មេបញ្ជាការមានគោលបំណងទិសដៅ ៣៖  ដោយទី១.ចុះត្រួតពិនិត្យសភាពការណ៍ ក្នុងភូមិសាស្រ្ត ជាក់ស្តែងពាក់ពន្ធទឹកជំនន់និងស្វែងយល់ពីផលប៉ះពាល់ដល់ជីវភាព ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

២.ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់មានជីវភាពខ្វះខាតនិងមានសមាជិកក្នុងបន្ទុក

៣.ចែកជូនថវិការ សម្ភារះនិងសប្បរសជនដែលបានបរិច្ចាកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះចំនួន ៣៦គ្រួសារ មួយគ្រួសារៗទទួលបាន ថវិការនិងសម្ភាររួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និង ថវិការមួយចំនួន សរុបជាថវិការអស់ចំនួនជាង ២៥លានរៀល (ជាងម្ភៃប្រាំលានរៀល)ដែលជាថវិការផ្ទាល់របស់មូនិធិមហាគ្រួសារនាយ នាយរងកងរាជអាវុធហត្ថខេត្តកណ្តាល និងថវិការឯកឧត្តមឧកញ៉ាសុខ ស្រស់ប្រធានសភាពាណិជ្ជកម្មខេត្តនិងសប្បរសជន។

ប្រជាពលរដ្ឋដែលដែលរងគ្រោះដោយទឺកជំនន់និងមានជីវភាពខ្វះខាតចំនួន៣៦គ្រួសារ បានត្រេកអរយ៉ាងខ្លាំងនិងបានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅដល់លោកនាយឧត្តមសេនីយ៍ សៅ សុខា ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ លោកឧត្តមសេនីយ៍ត្រី សំ តុលា និង កម្លាំងកងរាជអាវុធហត្ថ និង លោក ឧកញ៉ា សុខ ស្រស់ ព្រមទាំងសហការី សូមជួបតែពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print