ភ្លើងប្រចណ្ឌទាញពូថៅកាប់សម្លាប់ប្រពន្ធសុះសាច់រួចចងកធ្វើអត្តឃាតខ្លួនឯងជាក្រោយ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នៅវេលាម៉ោង៨ និង៣០ព្រឹក ថ្ងៃអាទិត្យ ៨កើត ខែ​ស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី១៩ ខែសីហា ឆ្នាំ​២០១៨ នេះ នៅត្រង់ចំណុចអំពួច ស្ថិតក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍ សាត់ កម្លាំងចំរុះចុះធ្វើកោសល្យវច័យករណីប្ដីកាប់សម្លាប់ប្រពន្ធ រួចទាញខ្សែគោចងកធ្វើអត្តឃាតខ្លួនឯងជាក្រោយ ដែលគេសង្ស័ុយផ្ដើមចេញដោយសារភ្លើងប្រចណ្ឌ។

ប្រភពព័ត៌មានពីកម្លាំងចំរុះចុះប្រតិបត្តិការខាងលើ ករណីនេះប្រព្រឹត្តឡើងដោយជនសង្ស័យជាប្តីឈ្មោះ ពុំ មុត ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ដោយទំនាស់ពាក្យសម្ដីគ្នាជាមួយប្រពន្ធឈ្មោះ សែម ផាត អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា រួចក៏បានយកពូថៅដៃកាប់លើជនរងគ្រោះជាប្រពន្ធត្រូវជាច្រើនកន្លែងបណ្ដាលឲ្យស្លាប់ភ្លាមៗ ក្រោយពីកាប់សម្លាប់ប្រពន្ធរួចរាល់ ជនសង្ស័យដៃដល់ជាប្តីបានយកខ្សែគោទៅចងកសម្លាប់ខ្លួនឯងនឹងដើមក្រូចក្បែរផ្ទះ។

ប្រភពខាងបន្តទៀតថា ក្រោយសមត្ថកិច្ចជំនាញសហការណ៍ចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចរាលហើយនោះ អាចសន្និដ្ឋានបានថា ករណីនេះមូលហេតុបណ្ដាលមកពីប្ដីប្រច័ណ្ឌប្រពន្ធ ហើយកម្លាំងជំនាញយើងក៏ធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យតាម ព្រពៃណី៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print