ឥទ្ធិពលព្យុះទី១៦ ឈ្មោះ បេប៊ីនកា (BEBINKA) បង្កឲ្យមានភ្លៀងធ្លាក់បន្តបន្ទាប់ ពីមធ្យមទៅច្រើន នៅក្នុង តំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ទន្លេសេកុង និង ទន្លេសេសាន ធ្វើឲ្យទឹកទន្លេទាំង៣នេះជន់ឡើង

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅល្ងាចថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១៨បានសេចក្តី​ជូនដំណឹង ស្តីពីការព្យាករកម្ពស់ទឹកទន្លេ និងការវិវត្តស្ថានភាពទឹកទន្លេនឹងបន្តហក់ឡើងបន្ថែមទៀតចំពោះបណ្តាខេត្តរាជធានី​ ដោយបានបង្ហាញដូចខាងក្រោមនេះថា ៖

-ទន្លេមេគង្គខេត្តស្ទឹងត្រែង ៖ ទឹកអាចកើនឡើងដល់កម្ពស់១១,០០ម៉ែត្រ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន១១,៧០ម៉ែត្រ ។

-ទន្លេមេគង្គខេត្តក្រចេះ ៖ ទឹកអាចកើនឡើងដល់កម្ពស់ ២២,២០ម៉ែត្រ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន២២,០០ម៉ែត្រ ។

-ទន្លេមេគង្គខេត្តកំពង់ចាម ៖ ទឹកអាចកើនឡើងដល់ ១៥,៤៥ម៉ែត្រ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន១៥,២០ម៉ែត្រ ។

-ទន្លេមេគង្គ និងទន្លេសេសាន ៖ ទឹកអាចនឹងស្រកចុះវិញ ក្នុងអំឡុង ២ទៅ៣ថ្ងៃខាងមុខ។

-ទន្លេមេគង្គក្រោម ទន្លេបាសាក់ ទន្លេសាប និង បឹងទន្លេសាប ៖ ទឹកនឹងបន្តកើនឡើងសន្សឹមៗបន្ថែមទៀត ។

ទន្លេបាសាក់-ចតុមុខ រាជធានីភ្នំពេញ ៖ ទឹកអាចកើនឡើងដល់កម្ពស់ ៩,៩០ម៉ែត្រ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨  (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៥០ម៉ែត្រ ។

មន្ត្រីបញ្ជាក់ថា ការជន់ឡើងទឹកទន្លេបណ្តាលមកពីឥទ្ធិពលព្យុះទី១៦ ឈ្មោះ បេប៊ីនកា (BEBINKA) បង្កឲ្យមានភ្លៀងធ្លាក់បន្តបន្ទាប់ ពីមធ្យមទៅច្រើន នៅក្នុងតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ទន្លេសេកុង និង ទន្លេសេសាន ធ្វើឲ្យទឹកទន្លេទាំង៣នេះជន់ឡើង ។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង ក៏បានជម្រាបជូន ស្ថាប័ន អាជ្ញាធរដែនដីដែលពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋ ដែលមានលំនៅឋានក្បែងទន្លេ ត្រូវបង្កើនយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ជៀសខាងកើតមានគ្រោះថ្នាក់ផ្សេងៗ  ជាយថាហេតុ ៕ សុខខេមរា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print