គណៈបញ្ជាការឯកភាពស្រុកកណ្ដៀងចុះបង្រ្កាប់ឧបករណ៍ខុសច្បាប់ស្ដីជលផល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកកណ្ដៀង និងជាប្រធានគណៈបញ្ជាឯកភាពស្រុកបានដឹកនាំកម្លាំងក្រោមឱវ៉ាត់រួមមាន នគរបាល កងរាជអារវុធហត្ថ យោធា និងមន្ត្រី​សហគមន៍នេសាទប្រមាណ ២០នាក់ ចុះបង្រ្កាប់ឧបករណ៍ខុសច្បាប់ស្ដីពីជលផលនារដូវបិតនេសាទ ខណៈរដូវនេះជារដូវបិតនេសសទដើម្បីទុកលទ្ធភាពឲ្យត្រីពងកូន។

ប្រតិបត្តិខាងលើអនុវត្តឡើងនាព្រឹករហូតដល់រសៀលថ្ងៃអាទិត្យ ៨កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចព្រែកទាល់ និងព្រែកកំពង់គុជ ស្ថិតក្នុងភូមិចារុះ និងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការបានឲ្យដឹងថា លទ្ធផល៖ កម្លាំងធ្វើការបង្រ្កាប់បានរួមមាន របាំងសាច់អួន និងស្បៃមុងក្រឡាញឹកចំនួន ១៨ខ្សែ មានប្រវែងចំនួន ៥,៣១៨ម៉ែត្រ បង្គោលចំរឹងចំនួន ២,៥០០ដើម ក្បាលបចំនួន ២៧ក្បាល និងចាក់លែងត្រីចំរុះចូលក្នុងទឹកបឹងទន្លេសាបវិញចំនួន ១៥៩គីឡូក្រាមផងដែរ។

ប្រភពដដែលខាងលើបន្តទៀតថា ចំពោះវត្ថុតាងជាលទ្ធផលដែលកម្លាំងធ្វើការបង្រ្កាបបាននោះ បានកាប់បំផ្លាញចោលនៅនឹងកន្លែងដែលបានអនុវត្ត ហើយក៍មានសន្យា និងធ្វើការបង្រ្កាប់ជាបន្តបន្ទាប់ទៀតផងដែរ ដើម្បីកាត់បន្ថយឧបករណ៍ខុសច្បាប់ស្ដីពីជលផល ខណៈដែលរដូវនេះជារដូវបិតនេសាទ យើងមិនអាចអនុញាតិឲ្យប្រជានេសាទ ប្រើប្រាសឧបករណ៍បែបទ្រុងទ្រាយមិនមែនជាល័ក្ខៈគ្រួសារនោះឡើយ៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print