សម្រក់ទឹកភ្នែកក្រោយចោរឆក់ការបូបនៅតាមផ្លូវបានសម្រេចគេចខ្លួនបាត់ នៅទួលគោក

ចែករំលែក៖

ភ្នំពេញ: នារីម្នាក់ដើរចេញពីកន្លែងហូបសាច់អាំង ត្រឡប់មកផ្ទះត្រូវជនសង្ស័យម្នាក់បើកម៉ូតូ១គ្រឿងធ្វើសកម្មភាពឆក់កាបូបបានសម្រេចបើកម៉ូតូគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត៩យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៥៥កែង និងផ្លូវ៣៣៦ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ តាំង ដាលីន អាយុ២៦ឆ្នាំ ស្នាក់ផ្ទះលេខ៩ ផ្លូវលខ២៥៥ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោ រាជធានីភ្នំពេញ។ ទ្រព្យសម្បត្តិដែលចោរឆក់នៅក្នុងកាបូបរួមមាន លេបថប១គ្រឿង ទូរសព្ទដៃ២គ្រឿង លុយជាង៥០ដុល្លារ និងឯកសារមួយចំនួន។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានដើរចេញពីហូបសាច់អាំងមួយកន្លែង នៅម្តុំសាលកវិទ្យាយ័លអាស៊ីអឺរ៉ុបតាមបណ្តោយផ្លូវលេខ២៥៥​ ក្នុងទិសដៅពីជើងទៅត្បូង ខណៈដើរមកដល់ចំណុចកើតហេតុជិតដល់ផ្ទះទៅហើយស្រាប់តែមានជនសង្ស័យម្នាក់បើកម៉ូតូម៉ាកហុងដាឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខ មកពីក្រោយរួចធ្វើសកម្មភាពឆក់កាបូបរូបគាត់កំពុងស្ពាយនៅនឹងស្មារបានសម្រេចរួចបើកម៉ូតូគេចខ្លួនបាត់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់នាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នរដ្ឋបាលសង្កាត់បឹងសាឡាងដើម្បីសួរនាមនឹងរកស្វែងមុខជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print