ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ដោយសភាពស្អុយទៅហើយ

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលរស់នៅបន្ទប់ជួលបានប្រទះឃើញសពបុរសម្នាក់ស្លាប់ក្នុងបន្ទប់ជួលដោយមានសភាពស្អុយរលួយបង្កការភ្ញាក់ ផ្អើលឆោឡោយ រាយការណ៍ប្រាប់សមត្ថកិច្ច អាជ្ញាធរ ចុះទៅពិនិត្យជាក់ស្តែង កាលពីវេលាម៉ោង៦ព្រលប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួលលេខ៨២ ជាន់ទី៣ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
សាកសពគ្រាន់តែស្គាល់ឈ្មោះ លាង ឈុនរស្មី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។
តាមប្រភពផ្សេងមួយទៀត បានឲ្យដឹងថា ជនរងគ្រោះជាបុរសពោះម៉ាយ លែងលះគ្នាជាមួយប្រពន្ធ ហើយទើបមកជួលបន្ទប់ស្នាក់នៅ និងរកការងារ ជាកម្មកររោងចក្រ ។
តាមប្រជាពលរដ្ឋអ្នកក្បែរខាងបានឲ្យដឹងថា ជនរងគ្រោះ ពួកគេមិនបានឃើញ២ថ្ងៃមកហើយ ហើយបន្ទប់ទៀតសោត បិទទ្វារជិត គ្មានអ្នកណាចាប់អារម្មណ៍ ខណៈដែល ម្នាក់ៗរវល់ការងាររៀងខ្លួន លុះមកដល់ល្ងាចថ្ងៃទី១៨ ខែសីហា នេះធំក្លិនភាយចេញពីក្នុងបន្ទប់លេខ៨២ ជាបន្ទប់ជនរងគ្រោះ រហូតដល់អ្នកក្បែរខាងទ្រាំលែងបាន ប្រាប់ម្ចាស់ផ្ទះមកជួយពិនិ្យមើល និងតាមដានក្លិន ដោយមានការសង្ស័យ រួមផ្សំបន្ទប់បិទទ្វារអស់២ថ្ងៃហើយផង ទើបនាំគ្នាដាច់ចិត្ត បង្ហើបបង្អួចមើល ទើបប្រទះឃើញជនរងគ្រោះដេកស្លាប់ទៅវិញ ក្នុងសភាពហើម ។
បើតាមអ្នកជិតខាង បានឲ្យដឹងថា ជនរងគ្រោះ មកស្នាក់នៅបន្ទប់ខាងលើតែម្នាក់ឯង ចូលចិត្តហូបស្រា ជួនហូបស្រារហូតដល់ ដាច់បាយ ក៏មាន ។
តាមការស្និដ្ឋានក្រៅផ្លូវការរបស់ប្រជាពលរដ្ឋ សង្ស័យជនរងគ្រោះស្លាប់ដោយសារខ្យល់គ ។ ទោះជាយ៉ាងណាក្តី សមត្ថកិច្ចជំនិត្យ ចុះទៅពិនិត្យ និងកោសល្យវិច័យ ហើយធ្វើការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយខ្យល់គ រួចស្រាវជ្រាវរកសាច់ញាតិ មកទទួលដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print